ពេលនេះដឹងច្បាស់ហើយ តាមពិត នី រតនា ស្រលាញ់គូដណ្តឹង មិនមែនមកពីទ្រព្យសម្បត្តិទេ តែមកពីមើលឃើញ ចំណុចនេះសោះ
ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានដឹងរួចមកហើយថា តារាចម្រៀងប្រុស នី រតនា បានភ្ជាប់ពាក្យជាមួយនឹង គូដណ្តឹងដ៏ស្រស់ស្អាត កាលពីប៉ុន្មានសប្តាហ៍មុននេះ។
ជាពិសេស ពិធីភ្ជាប់ពាក្យរបស់លោក ពិតជាធ្វើធំដុំ មិនធម្មតា សឹងតែដូចជា ពិធីរៀបការទៅហើយ ដោយរៀបចំកម្មវិធី និងដេគ័រក្នុងផ្ទះ យ៉ាងល្អប្រណីត មិនចាញ់ពិធីភ្ជាប់ពាក្យ តារាផ្សេងៗ។
អ្វីដែលចាប់អារម្មណ៍ តាំងពី នី រតនា ប្រកាសថា ភ្ជាប់ពាក្យហើយ លោក ហាក់ដូចជា ឧស្សាហ៍ចេញសារស្នេហា យ៉ាងផ្អែមល្ហែម ជាមួយនឹងគូដណ្តឹង ជាញឹកញាប់។ ដោយកាលពីម្សិលមិញនេះ លោក បានបង្ហោះរូបមួយ ព្រមទាំងសរសេរសារថា «ដំណើរជីវិតប្ដីប្រពន្ធ មិនមែនមួយថ្ងៃ មួយខែ ឬក៏មួយឆ្នាំនោះទេ គឺមួយជីវិត! មួយជីវិតដែលយើងត្រូវរួមដំណើរជាមួយគ្នា មិនថាមានទុក្ខឬក៏សុខនោះទេ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គឺមិនត្រូវបោះបង់គ្នាឡើយ! ដូច្នេះការជ្រើសរើសគូជីវិត គឺត្រូវតែមើលលើចិត្តគំនិត និងចរិតមារយាទ មិនមែនមើលលើទ្រព្យសម្បត្តិគេទេ»។
សារទាំងនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា នី រតនា មិនមែនស្រលាញ់គូដណ្តឹង ព្រោះតែទ្រព្យសម្បត្តិនោះទេ តែព្រោះតែ លោក បានមើលឃើញ នូវចរិតដ៏ល្អ របស់គូដណ្តឹង និងការមានគំនិត ចេះរកស៊ី បង្កើតមុខរបរ តាំងពីវ័យក្មេង៕




Post a Comment