ពេលនេះអ្វីៗគឺច្បាស់ការហើយ គ្រូបង្វឹកក្លឹបម៉ាឡេស៊ី សម្រេចបញ្ចប់កុងត្រាជាមួយ ចាន់ វឌ្ឍនាកាទាំងក្តៅគគុកមុននេះ
តាមការចុះផ្សាយរបស់ Fox Sport Asia បានឲ្យដឹងថា ក្រោយលេចឮដំណឹងពីសមាជិកក្រុម បាល់ទាត់ Pahang បញ្ចេញសារសោកស្តាយពីការចាកចេញរបស់វឌ្ឍនាកា ពេលនេះលោក Dollah Salleh ដែលជាគ្រូបង្វឹកបានបញ្ជាក់ថាខាងក្លឹបបានបញ្ចប់កុងត្រាជាមួយកីឡាករកម្ពុជា ចាន់ វឌ្ឍនាការហើយ។ នេះបើតាមការចុះផ្សាយរបស់ Fox Sport Asia ក្តៅៗមុននេះ។
ជាមួយនឹងការបញ្ចប់កុងត្រាទាំងក្តៅគគុកនេះ គ្រូបង្វឹកខាងក្លឹបលីគកំពូលម៉ាឡេស៊ី Pahang បញ្ជាក់ថា លោកចង់ឃើញ ចាន់ វឌ្ឍនាកា ធ្វើបានល្អជាងបច្ចុប្បន្ន ពោលគឺក្រោយប្រកួតស្មើ ២ ទល់ ២ ជាមួយក្លឹប Kuala Lumpur FA កាលពីថ្ងៃ ១៥ មេសាកន្លងទៅ។
គ្រូក្នុងក្លឹបមួយនេះបានបន្តរថា វឌ្ឍនាការធ្វើបានល្អ តែក្នុងនាមជាកីឡាករបញ្ចូនបាល់ (Assist) ឲ្យមិត្តរួមក្រុមស៊ុតប៉ុណ្ណោះ ខណៈរូបគេខ្លួនឯងពិបាកនឹងរកគ្រាប់បាល់ឲ្យក្លឹប ស្របពេលតម្លៃខ្លួនថ្លៃដល់ទៅជាង ១ម៉ឺនដុល្លារ ក្នុងនាមជាកីឡាករបរទេសក្នុងក្លឹប។
លោកបានបញ្ជាក់ថា ជំនួសដោយវត្តមាន វឌ្ឍនាការ គ្រូបង្វឹក Dollah Salleh នឹងចុះក្រុងត្រាជាមួយកីឡាករពីររូបមាន Issey Nakajima-Farran សញ្ជាតិកាណាដានិង Austin Amutu សញ្ជាតិនីហ្សេរីយ៉ា ដើម្បីជួយក្រុមក្នុងការប្រកួតលីគកំពូលម៉ាឡេស៊ី៕




Post a Comment