ខឹងសាំងពូកែឡើងថ្លៃពេក ថៃលេងវិធីមួយនេះដើម្បី ទប់តម្លៃសាំង កុំឱ្យឡើងខ្លាំង
តម្លៃប្រេងសាំង នៅទូទាំងពិភពលោកកំពុងតែឡើងខ្លាំង ដោយសារតែវិបត្តិនៅសិរី អ៊ីស្រាអែល និងអ៊ីរ៉ង់។
ដោយបញ្ហានេះបានធ្វើឱ្យពិភពលោកជួបការលំបាក ជាពិសេសប្រទេសកំពុងអភិវឌ្ឍតែម្ដង ដូចកម្ពុជា ថៃ វៀតណាម និងឡាវអីជាដើម ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេហ៍។ យ៉ាងណាមិញ ខាងប្រទេសថៃបានដាក់យុទ្ធសាស្ត្ររួចរាល់ហើយ ដើម្បីការពារតម្លៃប្រេងសាំង ក៏ដូចជាសម្រាលទុកសម្រាប់ប្រជាជន។
រដ្ឋមន្រ្ដីក្រសួងថាមពលថៃ Siri Jirapongphan បានប្រកាសថាដើម្បីសម្រួលដល់ប្រជាជនកុំ ឱ្យពិបាករឿងសាំងឡើងថ្លៃ ក្រសួងនឹងចំណាយប្រាក់ប្រមាណ១ពាន់លានដុល្លារ ដើម្បីទប់តម្លៃសាំងឱ្យនៅថេរដូចរាល់ដង។
នៅប្រទេសថៃ តម្លៃលក់រាយប្រេងឥន្ធនៈក្នុង១លីត្រ ប្រហែល ៣៨០០រៀល ប៉ុណ្ណោះ។ ហើយតម្លៃនេះ នឹងថេររហូត ប្រសិនបើគោលនយោបាយទប់សាំងឡើងថ្លៃរបស់រដ្ឋាភិបាលជោគជ័យ៕
Post a Comment