Header Ads

ដោយក្តីអាណិតនិងស្រឡាញ់សិល្បៈករខ្មែរខ្លាំងពេក លោក ឡេង ណាវ៉ាត់ត្រា ទ្រាំមិនបានក៏ឧបត្ថម្ភ​​រថយន្ត​ពីរ​គ្រឿងឲ្យជិះមិនគិតថ្លៃធ្វើព្រងើយ


(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ លោក ឡេង ណាវ៉ាត្រា បានក្លាយជាបុគ្គលមួយរូប ដែលត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ កោតសរសើរមិនដាច់ពីមាត់ នូវទង្វើរបស់លោក ទាំងការជួយជាជំនួយសប្បុរសធម៌ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងវិស័យសិល្បៈ ដោយក្នុងនោះ លោកក៏ទទួលបានការកោតសរសើរពី ប្រមុខថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ជាក់ស្តែង ប៉ុន្មានម៉ោងមុននេះ ស្រាប់តែទទួលបានដំណឹងថា លោក ឡេង ណាវ៉ាត់ត្រា បានឧបត្ថម្ភរថយន្តពីរគ្រឿង ដល់សមាគមសិល្បករខ្មែរ ដែលមានអ្នកស្រី ចន ច័ន្ទលក្ខិណា ជាប្រធាន ខណៈរថយន្តនេះ គឺដើម្បីផ្តល់សេវាតាក់ស៊ី ដោយឥតគិតថ្លៃ សម្រាប់អ្នកសិល្បៈ។
បើយោងតាមបណ្តាញសង្គមរបស់ អ្នកស្រី ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពរថយន្តទាំងពីរគ្រឿង ដែលមានឈ្មោះលោក ឡេង ណាវ៉ាត់ត្រា ជាអ្នកឧបត្ថម្ភ និងស្លាកសញ្ញា សមាគមសិល្បករខ្មែរ និងបានភ្ជាប់ជាមួយនឹងសារថា «ស្អែកនេះនាងខ្ញុំ ជាប្រធានសមាគមសិល្បករខ្មែរ នឹងរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស Leng Navatra ឡេង ណាវ៉ាត់ត្រា ដែលប្អូនប្រុសបានឧបត្ថមនូវរថយន្តនេះ ដើម្បីជាយានដឹកសិល្បករ សិល្បការិនី (ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណនូវទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លាវិសេសវិសាល មិនអាចកាត់ថ្លៃបាននេះ»
ប្រធានសមគមសិល្បករខ្មែររូបនេះ បានសរសេរបន្ថែមថា «នាងខ្ញុំសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនី ដែលជាសមាជិកសមាជិកា របស់សមាគមសិល្បករទាំង២ ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៣ នេះតទៅ សមាគមមានតាក់ស៊ី២គ្រឿង សម្រាប់ដឹកជញ្ជូនសមាជិកយើង ដោយឥតគិតថ្លៃ ដែលឧបត្ថម្ភផ្តាច់មុខដោយ បុរីឡេងណាវ៉ាត់ត្រា»
ក្នុងនោះផងដែរ ដើម្បីទំនាក់ទំនងសេវាតាក់ស៊ីដោយឥតគិតថ្លៃអ្នកស្រី ចន ច័ន្ទលក្ខិណា បានជម្រាប់ពី លក្ខ័ខណ្ឌដូចខាងក្រោម៖
– បងប្អូនសិល្បករ-សិល្បការិនី ត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ ដែលចេញដោយសមាគមទាំង២
– សិល្បករអាចប្រើប្រាស់សេវាតាក់ស៊ី បានតែ១ដងក្នុង១ថ្ងៃ។
– សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំង២
– ខ្សែលេខតាក់ស៊ីទី១. ០៧៧ ៩៨ ៧៧ ៦៥ ធារទ្ធិ
– លេខតាក់ស៊ីទី២. ០៦១ ៧៤ ៨៨ ៧៤ គន្ធា
– Hotline ០១៧ ៩៩ ០៣ ៣២
– ចាប់ពី ម៉ោង៧:០០ព្រឹក ដល់ ម៉ោង៦:០០ល្ងាច ក្នុង១សប្តាហ៍៦ថ្ងៃ
– គម្រោងនេះសាកល្បងរយៈពេល៣ខែ។
គួរជម្រាបថា សម្រាប់សេវាផ្តល់រថយន្តដោយឥតគិតថ្លៃ ពីសំណាក់សមាគមសិល្បករខ្មែរនេះ គឺសម្រាប់តែសមាជិកសមាគម ដែលមានកាត់សមាគមសិល្បករខ្មែរ ជាសម្គាល់តែប៉ុណ្ណោះ ខណៈការទទួលបាននេះ គឺតែ១ដងគត់ ក្នុង១ថ្ងៃ។ យ៉ាងណាមិញ ជាមួយនឹងការឧបត្តម្ភឱ្យមានសេវាតាក់ស៊ី ដោយឥតគិតថ្លៃនេះផងដែរ គឺទទួលបានការគាំទ្រ ជាច្រើនពីសំណាក់ សិល្បករ-សិល្បការិនី និងមានការកោតសរសើរគ្រប់គ្នា ដល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកឧបត្តម្ភផងដែរ៕












No comments