គួរឱ្យខ្លោចផ្សាបំផុត ឪពុកចុងបានប្រើអំពើហឹង្សាលើរូប រាងកាយ និងរំលោភបំពានផ្លូវភេទ ទៅលើកូនស្រីអាយុ ០៤ឆ្នាំ រហូតដល់ស្លាប់ !
ដោយយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ ចំពោះករណីក្មេងស្រីដែលបានស្លាប់ កាលពីវេលាម៉ោង ១៩:៣០នាទី ថ្ងៃអាទិត្យ ០៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅ ចំណុចខាងក្រោយផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលក្មេងស្រីរងគ្រោះមានឈ្មោះ ដារ៉ា រស្មី អាយុ ០៤ឆ្នាំ មានឳពុកឈ្មោះ ឃួន ដារ៉ា អាយុ ២៩ឆ្នាំ (ជាឪពុកចុង) មុខរបរបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រី ចាន់ អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ បានឱ្យដឹងថា ហេតុការណ៍នេះ គឺបណ្តាលមកពីក្មេងស្រីរង គ្រោះបានទទួលរងនូវការប្រើអំពើហឹង្សាលើរូបរាងកាយនិងការរំលោភបំពានផ្លូវភេទ មានសភាពដូចខាងក្រោម៖
+លើរូបរាងកាយ៖
-ពោះ ហើមជាំ
-គល់ភ្លៅ ជាំ
-ចង្កេះ ហើម
-គូថ មានឈាម និងដាច់រហែកធំ (លូកម្រាមដៃពីរធំចូល)
-ថ្ងាស ហើមជាំ
+ប្រដាប់ភេទ៖
-ថ្ងាស ជាំហើម
-បបូរតូច ហើម ជាំ
-រន្ធព្រហ្មចារី រហែក
-សន្ទះព្រហ្មចារី រហែក
-សិរ ជាំ
-គល់ភ្លៅ ជាំ
-រន្ធគូថ ឈាមដាច់រហែកធំ (លូកម្រាមដៃពីរធំចូល)
-ស្បែកជុំវិញរន្ធគូថ ដាច់ ។
ហេតុដូច្នេះទើបធ្វើឱ្យកេ្មងស្រីរងគ្រោះទទួលរងនូវការឈឺចុកចាប់ពេញខ្លួនប្រាណ និងគ្រាំគ្រា រហូតដល់បាត់បង់ ជីវិតតែម្តង ។ ដោយឡែកចំពោះករណីឱសថដែលជន សង្ស័យ (ឪពុកចុង) បានបញ្ច្រកនោះ វាពុំមានប្រតិកម្ម និងបង្ករការគ្រោះថ្នាក់ ដល់អាយុជីវិតនោះឡើយ ពោលគឺជនសង្ស័យបានព្យាយាមចង់បង្វែងដាន និងបំភ្លៃការពិត នៃបទល្មើសតែប៉ុណ្ណោះ ។ តាមការ សន្និដ្ឋានជាបឋមរបស់ក្រុមការងារជំនាញ ក្មេងស្រីរងគ្រោះមិនមែនស្លាប់ដោយសារ ប្រតិកម្មថ្នាំដូចដែលជនសង្ស័យបានអះអាង នោះទេ ពោលគឺស្លាប់ដោយករណីការប្រើអំពើហឹង្សា លើរូបរាងកាយ និងការរំលោភបំពានផ្លូវភេទ បច្ចុប្បន្នសមត្ថកិច្ចជំនាញកុំពុងកសាងសុំណុំរឿង និងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ប៉ៃលិន. ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨





Post a Comment