Header Ads

នោះពេលនេះទឹកភ្នែកជូនក្បាលជង្គង់ហើយ នេត សាវឿន ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាត់​ការ​រឿង​កូន​ប្រុស​ស្នងការ​រង​ខេត្ត​ព្រៃវែង​បង្ខាំង​នារី​ទុក​រំលោភ


នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងនគរបាលជាតិ បានដាក់បទបញ្ជាដល់ស្នងការនគរ​បាលព្រៃវែង ស៊ើបអង្កេត និងស្រាវជ្រាវករណីខាងលើ បន្ទាប់ពីបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយ ពាក់ព័ន្ធករណីកូនប្រុសបង្កើតរបស់លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងនគរបាលខេត្តព្រៃវែង បាន​ប្រើអំណាចឪពុកចាប់បង្ខាំងនារីម្នាក់បង្ខាំងទុករំលោភសេពសន្ថវៈ រួចលក់ឲ្យបុរសផ្សេងនោះ។

គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា «អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹម មករា ឋានន្តរស័ក្ដិ​អនុ​សេនីយ៍ទោ និងជាកូនប្រុសបង្កើតរបស់ លោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង បាន​​ប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់»។

សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ នារីរងគ្រោះម្នាក់ដាក់ពាក្យប្ដឹងនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្របែក ដោយចោទប្រកាន់មកលើបុរសម្នាក់មានតួនាទីជាមន្ត្រូនគរបាលខេត្តព្រៃ​វែង ឈ្មោះ ឌឹម មករា ពាក់ស័ក្ដិ ២ ជាកូនប្រុសបង្កើតរបស់លោក ឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរង នៃស្នងការនគរបាលខេត្តព្រៃវែង។
នារីរងគ្រោះបានប្ដឹងចោទប្រកាន់លើ ឈ្មោះ ឌឹម មករា បង្ខាំងទុក និងចាប់រំលោភនាងអស់រយៈពេលជាង៤​ខែ និងគ្រោងលក់នាងឲ្យទៅប្រុសផ្សេងទៀត ព្រមទាំងគំរាមកំហែងបាញ់សម្លាប់ផងដែរ៕


No comments