ឃើញសង្ហាស្មានតែប្រុសចំតូរ ដឹងអីញ៉ែម សុគន្ធ ត្រូវក្មួយប្រុស ប្រកាសលែងទទួលស្គាល់ បន្ទាប់ពីសុំមើលប្រដាប់ភេទរបស់ខ្លួនច្រើនដង
(ភ្នំពេញ)៖ ពិតជាមានភាពភ្ញាក់ផ្អើល ពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាសម្ដែងប្រុស និងជាពិធីកររូបសង្ហា លោក ញ៉ែម សុគន្ធ ត្រូវបានក្មួយប្រុសរបស់ខ្លួន ទម្លាយខ្ទេចខ្ចីគ្មានសល់ ដោយនិយាយយ៉ាងចំៗថា លោក ញ៉ែម សុគន្ធ គឺជាមនុស្សភេទទី៣ ព្រមទាំងប្រកាសលែងទទួលស្គាល់ ជាសាច់ញាតិនឹងគ្នាតទៅទៀត បន្ទាប់ពីលោក ញ៉ែម សុគន្ធ បានផ្ញើសារសុំមើលប្រដាប់ភេទរបស់ខ្លួន ជាញឹកញាប់។
ទន្ទឹមនឹងការទម្លាយឲ្យដឹងថា លោក ញ៉ែម សុគន្ធ គឺជាប្រុសស៊ីប្រុសដូចគ្នា ក្មួយប្រុសរបស់តារាសម្ដែងខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sovan Narith បានសរសេរថា «ខ្ញុំ សុវណ្ណារិទ្ធ ក៏ជាមនុស្សមានចិត្តមានបេះដូងដែរ មិនមែនមិនយល់បងប្អូននោះទេ បើទោះជា ញ៉ែម សុគន្ធ គាត់ជាភេទទីបី ក៏គាត់ជាសាច់ញាតិខ្ញុំដែរ កាលពីគាត់លេង Video Chat ជាមួយខ្ញុំ គឺគាត់បញ្ជាឲ្យខ្ញុំធ្វើកាយវិការអាក្រាតឲ្យគាត់មើល ក៏ខ្ញុំមិនប្រកាន់ តែសំខាន់ដែលខ្ញុំខឹង ហើយចេញមកសរសេរបកអាក្រាត រឿងគាត់ឲ្យគេដឹងក្នុងហ្វេសប៊ុកនេះ គឺដោយសារតែគាត់វាយឫកពេក អត់មិនអត់ Blockហ្វេសប៊ុកខ្ញុំចោល តើខ្ញុំមិនដល់គាត់មែន? ទោះបីជាខ្ញុំជាមនុស្សបាតសង្គម ដើរលេងខិលខូចពីមុនមែន ក៏ខ្ញុំនៅមានកិត្តិយស ជាមនុស្សខ្លះដែរ»។
យ៉ាងណាមិញ តាមរយៈការទម្លាយរឿងអាស្រូវផ្លួវភេទ ផ្ញើសារសុំមើលប្រដាប់ភេទ បែបលក្ខណៈអាសអាភាសខាងលើនេះ មិនទាន់មានការបកស្រាយ ពីម្ចាស់សាមីខ្លួន នៅឡើយទេ ខណៈដែលព័ត៌មានដ៏ក្ដៅកគុកទាំងនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះប្រជាប្រិយភាព របស់តារាសម្ដែង លោក ញ៉ែម សុគន្ធ។
គួរបញ្ជាក់ថា លោក ញ៉ែម សុគន្ធ គឺជាតារាដែលទទួលបានប្រជាប្រិយភាព និងមានទីផ្សារការងារខ្ពស់ ខណៈដែលអាជីពជាពិធីកររបស់លោក កំពុងតែមានយីអ៊ុន ជាមួយនឹងការសម្ដែង និងថតស្ពតផ្សេងៗ ជាច្រើនទៀត៕















Post a Comment