Header Ads

អស់ទាស់ម៉ងហើយគេ អស់ពីទិញពេជ្រទាំងឈុត ចោម ច័ន្ទ បង្ហាញលុយដុល្លារទាំងដុំម្ដង !


ភ្នំពេញ៖ ជីវិតរស់នៅរបស់បងស្រីតារាស៊ិចស៊ី ដេននី ក្វាន់ អ្នកនាង ចោមច័ន្ទ កំពុងសោយសុខនឹងភាពសម្បូរបែបមិនខ្វាយចាយ មិនថាលុយ ឡាន វីឡា ឬរបស់របរប្រើប្រាស់ ធ្វើឲ្យមហាជនច្រណែននឹងភ័ព្វសំណាងនាងជាខ្លាំង។
ជាក់ស្ដែងមុននេះមិនប៉ុន្មានម៉ោងម្ដាយនាងល្អហួស ក៏បានបង្ហោះរូបភាពលើបណ្ដាញសង្គម ឲ្យឃើញពីលុយដុល្លារ ទាំងខ្ទស់របស់់នាងសម្រាប់ប្រើប្រាស់លើរបររកស៊ី ខណៈដែលមិនប៉ុន្មានថ្ងៃមុន នាងទើបតែជះលុយជាង២ម៉ឺុនដុល្លារទិញគ្រឿងពេជ្រពាក់លម្អខ្លួន។
គ្រាន់តែឃើញលុយទាំងនោះ ភ្លាមក៏មានប្រិយមិត្តជាច្រើន កោតសរសើរនាងជាខ្លាំង ព្រោះតែមិននឹកស្មានថា បងស្រី ដេននី ក្វាន់ មានទ្រព្យច្រើនមិនចាញ់តារាល្បីដទៃឡើយ៕





No comments