Header Ads

ចាស់ៗ អស់ទៅហើយ ស្វែង សុជាតា នៅតែស្វីត ជាមួយនឹងស្វាមី


ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន តារាសម្តែងស្រី ស្វែង សុជាតា មានវ័យរាងជ្រេបន្តិចក៏ដោយ ក៏អ្នកស្រី នៅតែទទួលបានការគាំទ្រ និងមានទីផ្សារខ្ពស់ នៅក្នុងវិស័យសិល្បៈដដែល។
ជាក់ស្តែង មួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ កំពុងតែទទួលបានការថតសម្តែង រឿងកុន និងរឿងភាគច្រើន តាមបណ្តាផលិតកម្មនានា ជាមួយនឹង តម្លៃខ្លួន ក៏មិនណយ មិនចាញ់ តារាផ្សេងៗប៉ុន្មានដែរ។
បើងាកមកចាប់អារម្មណ៍ ជីវិតគ្រួសាររបស់ ស្វែង សុជាតា បានប្រែមកជា មានសុភមង្គលឡើងវិញ ក្រោយផ្ទុះរឿងមួយចំនួន ក្នុងរឿងប្តីប្រពន្ធ។ ក្នុងនោះ កាលពីប៉ុន្មានម៉ោងមុន តារាស្រីរូបនេះ បានបង្ហោះរូបស្វីត មួយសន្លឹក ដែលបង្ហាញឲ្យឃើញថា អ្នកស្រី និងស្វាមី មានទំនាក់ទំនងជាមួយគ្នាធម្មតា និងស្រលាញ់គ្នាដដែល៕






No comments