កំពុងតែកក្រើក !!! ករណីពេទ្យស្រុកបរិបូរណ៌មិនដឹកអ្នកជម្ងឺទៅពេទ្យខេត្តកំពង់ឆ្នាំងព្រោះគ្មានលុយ១០ ម៊ឺនរៀល
តាមរយះហ្វេកប៊ុកផេក Pheng Vannak News បានសរសេរបង្ហោះថា៖យើងក្រកូនចៅ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មើលងាយអញ្ចឹងហើយ ទ្រាំទៅនៅល្ងាចថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៨ ដោយមើលឃើញប្អូនស្រីម្នាក់ឈឺពោះសម្រាលកូនតែគ្មានលុយអោយឡានពេទ្យ ១០ ម៊ឺន ឡានពេទ្យមិនព្រមដឹក ហើយបានជួលតុ តុ ជិះមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ខ្ញុំបានផ្ញើថវិកាផ្ទាល់ខ្លួន ២០០០០០ រៀល តាមរយះលោក វែនឈុនហាក់ចាងហ្វាងបេះដូងរាស្រ្ត យកទៅជូនស្រ្តីសំរាលកូនដែលកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
ទោះបីថវិកាខ្ញុំតិចតួចក្ដី តែជាសណ្ដានចិត្តដែលខ្ញុំអាណិតក្នុងនាមប្អូនស្រីមានឈាមជ័រជាកូនខ្មែរហើយមានជីវភាពក្រីក្រ ។




Post a Comment