មិនសរសើមិនបានទេ !!! នៅពេលឃើញឧកញ៉ា ស្រី ចាន់ថនជួយធានាចេញថ្លៃវះកាត់ព្យាបាលជម្ងឺទាំងស្រុង អោយកុមារា ធឿន បូរី ដែលល្បីថាសម្លេងដូចលោក កែវ សារ៉ាត់...
លោកឧកញ៉ាវ័យក្មេង ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនធំពីរនៅកម្ពុជា គឺ សេវេនអេនជី (7NG) និងក្រុមហ៊ុន ជេតគ្រុប ( Jet Group) ដែលមានទុនវិនិយោគរាប់លានដុល្លារអាមេរិក។ ហើយគាត ជាឧកញ៉ាម្នាក់មានចិត្តធម៌ផងដែរតាមរយះការជួយការងារមនុស្សធម៏ និងការងារសង្គម។ស្រាប់តែពេលថ្មីៗនេះលោកឧកញ៉ាវ័យក្មេង ស្រី ចាន់ថនបានសរសេរសារមួយយ៉ាងខ្លី និងពោរពេញដោយអត្ថន័យ នៅក្នុងហ្វេសប៊ុក
របស់ខ្លួនថា៖“ដោយមើលឃើញនូវការឈឺចាប់ និងការខ្វះខាតរបស់គ្រួសារតារាចំរៀង ធឿន បូរី ខ្ញុំបាទបានសម្រេចចិត្តបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវះកាត់ព្យាបាលជំងីប្រចាំកាយរបស់គាត់ នឹងជួយឧបត្ថម្ភទាំងស្រុងទៅលើថ្លៃសំរាកព្យាបាល និងការវះកាត់ ការហូបចុក និងការស្នាក់នៅក្នុងមន្ទីរពេទ្យ។ ហើយក៏សូមអរគុណដល់លោកវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យដែលបានខិតខំយកចិត្តទុកដាក់ធ្វើអោយការវះកាត់ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”៕







Post a Comment