Header Ads

អាសូរណាស់! ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃ លោកតា ផ្លុង មឿក ធ្លាក់ខ្លួនឈឺស្គមខ្លាំង វង្វេង សូម្បីតែនិយាយក៏លំបាក








៖ខណៈ​ក្រុមគ្រួសារ​វីរៈ​សិល្បៈចម្រៀង​អាយ៉ៃនិង​កំប្លែង​ លោក​ តា ផ្លុង មឿក​ ​ប​ង្ហា​ញ​​ក្តី​បារម្ភពី​ការវិវត្តន៍​ជំងឺទុំ​លើ​រាង​កាយ​ លោក​តា ផ្លុង មឿន ថា បាន​វិវត្តន៍​តាមវ័យ​ ធ្វើឲ្យ​លោក​តា កាន់តែ​មាន​​សភាព​ថម​ថយ​កំលាំង​ជាខ្លាំងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​ស្ទុះ​ស្ទារ​ទៅ​សួរសុខ​ទុក្ខ​ភ្លាម​​ៗផង​ដែរ​ ទោះស្ថិត​ក្នុង​ការងារ​មមាញឹកយ៉ាងក្តី​។



ប៉ុន្តែរំពេច ពីចាក​ចេញ​ពីវេទិការថ្នាក់ជាដ៏​ធំនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​បង្ហាញ​ខ្លួន​ភ្លាម​ៗ​ ក្នុង​ជំនួប​សួរ​សុខទុក្ខ​ លោក តា ផ្លុង មឿង ដែលកំពុង​ដេក​ដួល​នៅ​នឹងកន្ទេល​ ជាមួយ​នឹង​មូល​និធិសិល្បៈ​ចាស់​ជរា​ជូន​លោក​តា វីរៈ​សិ​ល្ប​​ករចម្រៀងអាយ៉ៃ​និង​កំប្លែង​រូបនេះ​ រួច​ក៏​បន្ត​ដំណើរ​​ទៅ​សួរសុខទុក្ខ​ លោក តា ប៉ិក គក់​ ម្នាក់​ទៀត ដោយ​មិន​បង្អង់​វេលានោះ​ឡើយ​​។




No comments