ញក់សាច់ទ្រើកៗម៉ង!! គ្រាន់តែឃើញចំណងដៃថ្ងៃមង្គលការ កូនស្រីថៅកែផលិតកម្មថោនក៏ដឹងថាមិនក្ររដែរ
ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ពិធីមង្គលការកូនស្រីម្ចាស់ផលិតកម្មថោន កំពុងដំណើរការយ៉ាងរលូន ក្រោមការចូលពីចាស់ទុំសងខាង ព្រមជាមួយភ្ញៀវកិត្តិយស និងតារាស្រីប្រុសល្បីៗជាច្រើន។
ក្នុងនោះគេសង្កេតឃើញថា ពិធីការមួយនេះ ពិតជាចំណាយ រៀបចំមិនតិចឡើយ ព្រោះរាល់ការតុបតែងក្នុងកម្មវិធី ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន។
ដោយឡែកបើក្រឡេកមកចាប់អារម្មណ៍ ពិធីផ្ទឹមសែនចងដៃរបស់គូស្វាមីភរិយាថ្មីនេះវិញ ពិតជាពិសេសមិនធម្មតាទេ ដោយសារចំណងដៃដែលម្ដាយឪពុកសងខាង បានកួចដៃកូនប្រុសស្រី គឺសុទ្ធតែជាលុយដុល្លារទាំងដុំ អមនឹងគ្រឿងអលង្ការជាពេជ្រ សុទ្ធទាំងឈុតទៀតផង។
គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រមិនតិចទេលាន់មាត់សរសើរពីភ័ព្វសំណាង ដែលប្ដីប្រពន្ធថ្មីថ្មោងមួយគូនេះ ទទួលបានពីគ្រួសារយ៉ាងច្រើនបែបនេះ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕







Post a Comment