Header Ads

ប្រិមប្រិយ ទម្លាយស្នាមសាក់ឈ្មោះអតីតគូដណ្តឹង និងមូលហេតុ ដែលធ្វើឲ្យពួកគេ បែកគ្នា


(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេង កញ្ញា ប្រិមប្រិយ កំពុងទទួលបានប្រជាប្រិយភាព ខ្លាំង មិនថាការលេង កំប្លែង ការបកស្រាយចម្រៀង និងការងារជាច្រើនទៀតនោះទេ សុទ្ធតែមានការគាំទ្រ ពីទស្សនិកជន គ្រប់វ័យ។
ខណៈពេលដែលកញ្ញា ទទួលបានប្រជាប្រិយភាព ពីអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ ក៏តារារូបនេះ ធ្លាប់មានរឿង ជាមួយអតីតគូដណ្តឹង របស់ខ្លួនផងដែរ ដោយអ្នកទាំងពីរ បានផ្តាច់ពាក្យនឹងគ្នា។
ក្រោយពេលពួកគេបានបែកគ្នានោះ មានប្រិយមិត្តជាច្រើនបាន សួរពីមូលហេតុ ដែលតារាស្រីរូបនេះបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឺងនាង។ ទោះបីមាន អ្នកគាំទ្រតាមសួររូបនាងយ៉ាងណាក៏ដោយ ក៏កញ្ញា មិនបានបង្ហើបប្រាប់ពីមូលហេតុដែរ។
តែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះគឺ កញ្ញា ប្រិមប្រិយ បានបង្ហោះសារ នៅក្នុងបណ្ដាញ Instagram ដោយគណនីផ្លូវការរបស់ខ្លួន នាពេលថ្មីៗនេះថា« ឈឺខ្លាំងណាស់ដែលត្រូវដើរចេញទាំងចិត្តនៅស្រលាញ់ តែក៏មិនអាចបណ្តោយជីវិតត្រូវនៅជួបតែរឿងដ៏ដែលៗបែបនេះនោះទេ ព្រោះពេលនេះដឹងច្បាស់ហើយថាខ្ញុំមិនស្មើនឹងគ្រឿងស្រវឹងរបស់បងទេ »។
យ៉ាងណាមិញទោះបី កញ្ញា បានបង្ហោះសារបែបនេះក៏ដោយ ក៏តារាកំប្លែងវ័យក្មេងនេះ មិនទាន់មានការបកស្រាយច្បាស់ពីរឿងនេះដែរ ហើយអ្វីដែលសំខាន់ជាងនេះ នាងបានបង្ហាញស្នាមសាក់ ដែលដាក់ឈ្មោះ«រ៉ានីត» ជាឈ្មោះ អតីតគូដណ្តឹងនាង នៅស្មារបស់នាង។
ចំពោះរូបស្នាមសាក់នេះ គឺជាលើកទីមួយហើយ ដែលនាងបានបង្ហាញឲ្យមហាជនបានឃើញថា នាងបានសាក់ឈ្មោះគូដណ្តឹងនាង ជាប់ខ្លួនជានិច្ច បើទោះបីពេលនេះ អ្នកទាំងពីរ បានចែកផ្លូវគ្នាក៏ដោយ៕
ដូច្នោះមានតែចាំតាមតានទាំងអស់គ្នា ៖


ប្រភព៖ khmerload

No comments