Header Ads

ដូចក្នុងរឿងនិទានមិនខុស ពីមនុស្សសាមញ្ញដើរលេងមុខវាំងសោះ ពេលនេះMegahan ក្លាយជា កូនក្រមុំ របស់ព្រះអង្គម្ចាស់ចក្រភពអង់គ្លេស!


អង់គ្លេស៖ ព្រឹត្តិការណ៍ដ៏គួរឲ្យអបអរសាទរមួយ សម្រាប់ប្រជាជននៃចក្រភពអង់គ្លេស ដោយកាលពីម្សិលមិញនេះ ពោលគឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ព្រះរាជបុត្រ Harry ដ៏សែនស្រស់សង្ហា ដោយម្សិលមិញនេះ ទ្រង់បានរៀបរាជាភិសេកជាមួយនឹង តារាសម្តែងស្រីអាមេរិក រូបឆោមស្រស់ស្អាត Megahan Markle




ជាការពិតណាស់ អាចនិយាយបានថា ស្នេហារបស់ទ្រង់ទាំងពីរ ហាក់បីដូចជានៅក្នុងរឿងប្រលោមលោកដ៏សែនរ៉ូមែនទិកមួយ និងជារឿងដ៏សែនរំភើបរំជួលចិត្ត ដែលនារីៗគ្រប់រូបតែងតែប្រាថ្នាចង់ជួប នៅក្នុងឆាកជីវិតផងដែរ។
ជាក់ស្តែងកាលពីច្រើនឆ្នាំមុន Megahan ដែលជាព្រះនាងចំណូលថ្មីរបស់ចក្រអង់គ្លេសរូបនេះ ត្រឹមតែជាមនុស្សសាមញ្ញមកលេងកម្សាន្ត និងបានមកថតរូបលេង នៅឯមុខព្រះរាជវាំងចក្រភពអង់គ្លេសតែប៉ុណ្ណោះ។
ប៉ុន្តែវាសនាមនុស្សពិតជាមិនអាចឃើញឡើយ ដោយចុងឆ្នាំ២០១៦ នាងក៏មានទំនាក់ទំនងស្នេហា ជាមួយនឹងព្រះរាជបុត្រអស់គ្លេស Harry ដោយឡែកកាលនោះ អ្នកទាំងពីរនៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ។ រហូតមកដល់ឆ្នាំ២០១៧ ទើបអ្នកទាំងពីរបើកបង្ហាញពីទំនងស្នេហាជាផ្លូវការ ព្រមទាំងប្រកាសភ្ជាប់ពាក្យក្លាយជា គូដណ្តឹង។ ហើយអ្វីដែល គួរឲ្យរំភើបជាងនេះទៅទៀតនោះ ទីបំផុតទ្រង់ទាំងពីរក៏បានរៀបរាជភិសេក ក្លាយជាគូស្វាមីភរិយាយ៉ាងសាកសម និងគួរឲ្យអបអរបំផុតផងដែរ៕      
ប្រភព៖ khmerload








No comments