ក្តៅៗ យូ ឌីស្កូ ចេញទៅព្យាបាលនៅប្រទេសឥណ្ឌាយប់នេះហើយ!
ភ្នំពេញ៖ ក្ដៅៗមុននេះបន្តិចលោក ហេង ឡុង បានប្រកាសក្ដែងៗលើបណ្ដាញសង្គមថា តារាសម្ដែងនិងជាម៉ូដែលល្បីឈ្មោះលោក យូ ឌីស្កូ នឹងចេញទៅព្យាបាលនៅប្រទេសឥណ្ឌា នាយប់នេះហើយ។
នេះបើយោងតាមអត្ថន័យសារដែលលោកបានបង្ហោះ៖
« ពត៌មានក្តៅ យូ ឌីស្កូចេញទៅប្រទេសឥណ្ឌាព្យាបាលយប់នេះហើយ សុំបងប្អូនជួយស៊ែរ ជូនពរគាត់វះកាត់ឲ្យបានជោគជយ័ផង សុំអរគុណដល់ទេវតារស់ទាំងពីរអង្គចេញថ្លៃព្យាបាលបង្គ្រប់»។
ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានក្ដីរំភើបជាខ្លាំង នឹងសង្ឃឹមថាក្រោយទទួលការព្យាបាលតារាសម្ដែងរូបនេះ នឹងអាចជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះបាន។
គួរម្លឹកដែរថាលោក យូ ឌីស្កូ បានផ្អាកពីការសម្ដែងអស់រយៈពេលជាច្រើនខែ ដោយសារលោក មានជំងឺត្រង់ផ្នែក ក្រលៀន ទឹកនោមប្រៃ និងឈាមស ឡើងខ្ពស់ ជាហេតុធ្វើឲ្យតារាប្រុសនេះ បង្ខំចិត្តផ្លាស់ប្ដូរឈាមជាប្រចាំ៕
ប្រភព៖ khmerload






Post a Comment