ឡូយមែន ! សាលាបឋម១នៅសៀមរាបស្ដង់ដារអប់រំល្អបំផុតល្បីដល់ប្រទេសថៃ
សាលាបឋមសិក្សាមួយឈ្មោះថាវត្តបូព៌ស្ថិតនៅក្នុងទឹកដីអង្គរខេត្តសៀមរាបត្រូវបានចាត់ទុកជាសាលាដែលមានសណ្ដាប់ធ្នាប់និងវិន័យល្អជាងគេមួយក្នុងក្របខ័ណ្ឌនៅប្រទេសកម្ពុជា។សាលានេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសថៃចុះទៅថតផ្ទាល់ពីទិដ្ឋភាពនៅក្នុងសាលាទាំងស្រុងដោយផ្ដោតគុណភាពអប់រំវិន័យនិងការអនុវត្តរបស់សិស្សស្ដែងពីទង្វើនិងរស់នៅនៅក្នុងសង្គម។
លោកពឹងគិមឆេននាយកសាលាបឋមសិក្សាវត្តបូព៌ស្ថិតនៅភូមិវត្តបូព៌សង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាបធ្លាប់ប្រាប់ក្រុមការងារSabayកន្លងមកថាថៃជាប្រទេសដែលមានការរីកចម្រើនជាងកម្ពុជាក៏ប៉ុន្ដែគេបានបញ្ជូនក្រុមគ្រូបង្រៀនមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជាដោយយោងទៅលើកត្តាសំខាន់ចំនួន៣៖
លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌
ទី១ គេចង់យល់ស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់កម្ពុជា
ទី២ គេមកធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ព្រោះគេតែងល្បីថាសាលានេះមានកម្រិតល្អថ្នាក់ជាតិ
ទី៣ គេមកស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាផ្ទាល់តែម្ដង។
សូមទស្សនាវីដេអូ




Post a Comment