Header Ads

មិនស្មានថា!!! កន្លែង​កម្សាន្ត​ថ្មី​មួយ​ទៀត​នៅខេត្ត​ពោធិ៍សាត់ អាចចាប់ពពកបាន ទៅហើយដឹងតែមិនចង់មកវិញទេ



ថ្មដា ជា​ឃុំ​មួយ​ក្នុង​ ស្រុក​វាល​វែង​ ​ខេត្ត​ពោធិ៍សាត់​ ​ជា​តំបន់​ទេសចរណ៍​ថ្មី​សន្លាង​មួយ​ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជិត​ទាំង​ឆ្ងាយ​។ តំបន់​ទេសចរណ៍​មួយ​នេះ​ ​នៅ​ជាប់​ព្រំ​ប្រទល់​កម្ពុជា-ថៃ​ ​ដែល​ថ្មដា ជា​ច្រក​មួយ​ឆ្លង​ចូល​ប្រទេស​ថៃ​ផង​ដែរ​។ រីឯ​ទេសភាព​នៅ​លើភ្នំ​ថ្មដា ​មើល​មួយ​ភ្លែត​ស្មាន​តែ​ សមុទ្រ​ឈើ​ ដូច​នៅ​​មណ្ឌលគិរី និង ​ពពក​ហោះ ​លើ​ភ្នំបូកគោ ។ ថ្មដា​នៅ​ពេល​ព្រឹក​ព្រលឹម​មាន​ពពក​រសាត់​ទាបៗ​ ​ប៉ះក្បាល ​និងជាប់ជើងភ្នំ យ៉ាងត្រជាក់ ជាមួយទេសភាព​ខៀវស្រងាត់​ស្រស់ត្រកាល ទៅ​ហើយ​មិន​ចង់​ត្រឡប់​មក​វិញទេ។


ក្នុងនោះ ក៏មានបងប្រុសម្នាក់ឈ្មោះ "Chheek Bmc Chheekbmc Chheekbmc" បានបង្ហោះរូបភាពជាច្រើនក្នុងហ្វេសប៊ុករបស់ផងដែរទាក់ទងតំបន់មួយនេះ ព្រមទាំងគាត់បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតថា "បងប្អូនចង់ទៅចាប់ពពកលេងទេ? នៅថ្មដា ! ! ឃុំថ្មដា ជាឃុំមួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅជាប់ព្រំប្រទល់កម្ពុជា-ថៃ មានច្រកតំបន់មួយនិងជិតក្លាយទៅជាច្រកអន្តរជាតិ ឆ្លងចូលប្រទេសថៃ(ពេលព្រឹកពពករសាត់ទាបៗ ជាប់និងជើងភ្នំ)"៕











No comments