Header Ads

ពិតជាបានបុណ្យច្រើនណាស់ ពេលឃើញ ឧកញ៉ា ឌួង ឆាយ និងភរិយា បានធ្វើរឿងមួយនេះជូនពួកគាត់



តាមរយះ ហ្វេសប៊ុកផេកផ្លូវការមួយរបស់ ឧកញ៉ា ឌួង ឆាយ បានបង្ហោះរូបជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាពមួយចំនួន ដែលរូបលោក និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះទៅផ្តល់សេវាពិនិត្យភ្នែកជូនប្រជាពលរដ្ឋនៅស្រុកចំការលើ។ ក្នុងនោះឧកញ៉ាក៏បានបញ្ជាក់បន្ថែមទៀតថា៖















ខ្ញុំបាទ និងក្រុមការងារពិតជាមានសេចក្តីសប្បាយរីករាយណាស់ដែរបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត KHMER SIGHT FOUNDATION ផ្តល់សេវាពិនិត្យព្យាបាលភ្នែក ជូនពូមីងបងប្អូនប្រជាពលរដ្ឋប្រមាណជាង 600 នាក់ នៅស្រុក ចំការលើ ខេត្ត កំពង់ចាម ដែលមានបញ្ហាភ្នែកឡើងបាយ, ភ្នែកកន្ទុយថ្លែន និងចែកជូនវ៉ែនតាដោយឥតគិតថ្លៃជាពិសេសសូមអរគុណដល់បងឯកឧត្តម ឌួង ឧត្តម និងលោកជំទាវមីង ទេព កុលាប ដែរបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃព្រមទាំងថវិកាចូលរួមរៀបចំជួយសំរួលការងារក្រុមគ្រូពេទ្យរបស់ខ្ញុំ"។


គួរបញ្ជាក់ផងដែរថា ការពិនិត្យ ព្យាបាលបញ្ហាសុខភាពភ្នែកដោយឥតគិតថ្លៃនេះបានប្រព្រឹត្តទៅ នៅស្រុក ចំការលើ ខេត្តកំពង់ចាម នៅ សាលា បឋមសិក្សា បុសខ្នុរ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨៕












No comments