ទីបំផុត ម្ចាស់ឡាន Highlander ចាក់សាំងមិនបង់លុយយកលុយមកសង ចំណែកកម្មករមិនត្រូវកាត់ប្រាក់ខែ(មានវីដេអូ)
ថ្មីៗនេះមានម្ចាស់ឡាន Highlander មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AR-6513 ត្រូវកាមេរ៉ាស្ថានីយ៍សាំង ថតបានដោយមិនបានបង់ប្រាក់ក្រោយចាក់សាំងចំនួន ៥០ ដុល្លារ រួូចបើកចេញទៅបាត់ស្រមោលមិនដឹងថាភ្លេចឬមានបំណងមិនចង់ឲ្យលុយ។
ក្រោយរឿងរ៉ាវបានកើតឡើង ខាងស្ថានីយ៍បានចេញសារព្រមានដល់ម្ចាស់ឡាន Highlander ខាងលើថា «សូមលោកយកលុយទៅសងថ្លៃសាំង ដែលលោកចាក់ផង។ ការចាក់សាំងហើយ បើកចេញទៅមិនឲ្យលុយ មិនមែនក្រថៅកែស្ថានីយទេ តែកម្មករធ្វើការនៅស្ថានីយជាអ្នករងគ្រោះ ព្រោះត្រូវថៅកែកាត់លុយ។ លោកមានឡានជិះហើយ បើលោកភ្លេចសូមប្រញាប់យកលុយមកសងថ្លៃប្រេងគេវិញ”។
ការបង្ហោះសារដូច្នេះគឺម្ចាស់ស្ថានីយ៍បានថតបានស្លាកលេខឡាននោះច្បាស់ ព្រមទាំងឆែកបានអសយដ្ឋានគ្រប់បែបយ៉ាង ហើយបើមិនមកបង់លុយក្រុមហ៊ុនអាចប្តឹង ហើយម្យ៉ាងអ្នកខាតបង់និងរងគ្រោះគឺកម្មករចាក់សាំង ព្រោះត្រូវថៅកែកាត់ប្រាក់ខែ ព្រោះទង្វើរបស់ម្ចាស់ឡាន Highlander រឿងមិនឲ្យលុយសាំងត្រឹម ៥០ ដុល្លារនោះ៕
សូមទស្សនាវីដេអូ៖







Post a Comment