Header Ads

តោះស្តាប់!!ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី















ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។

ព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។


ក្រោយពេលបព្ចាប់ការសំណេះសំនាល នៅក្នុងផេករបស់សម្តេចបានសរសេបង្ហោះថា៖ថ្ងៃនេះ ពូសប្បាយរីករាយ និងរំភើបខ្លាំងណាស់ ដែលបានមកជួបក្មួយៗកម្មករផ្ទាល់នៅទឹកដីកំពង់ស្ពឺនេះ។ តាមរយៈការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងតាមរយៈការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយពូ គឺបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗមកលើរូបពូ។


ពូក៏សប្បាយចិត្តខ្លាំងណាស់ដែរ ដែលបានឃើញក្មួយៗមានសុខភាពល្អ មានការងារធ្វើជាប់លាប់ល្អ និងទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើនថែមទៀត។


ខេត្តកំពង់ស្ពឺមកទល់ពេលនេះគឺមានកូនក្មួយកម្មករធ្វើការជាង ៩៨,២១៣នាក់ និងមានរោងចក្រ ២២៥ ដែលបាននាំមកនូវប្រាក់ចំណូលជាង ២២០លានដុល្លារក្នុងមួយឆ្នាំៗ។ អ្វីៗដែលយើងមានមកទល់ពេលនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព។ គ្មានអ្នកវិនិយោគទុនណា មកវិនិយោគក្នុងប្រទេសដែលមានសង្រ្គាមទេ។


ដើម្បីរក្សាការពារសន្តិភាពអោយខានតែបាន សូមកូនក្មួយបោះឆ្នោតអោយ “គណបក្សប្រជាជន” ដើម្បីពូមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន៕





























ប្រភព៖Samdech Hun Sen, Cambodian Prime Minister




No comments