មោទកភាពជាតិខ្មែរេយើង អង្គរវត្តជាប់លេខ ១ ពីរឆ្នាំជាប់គ្នា ជាតំបន់ប្រវត្តិសាស្រ្តពេញនិយមលើលោក
ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់លេខ១ រយៈពេលពីរឆ្នាំជាប់គ្នា ជាតំបន់ប្រវត្តិសាស្រ្តពេញនិយមលោកសាកលលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ដែលចាត់ចំណាត់ថ្នាក់ដោយវិបសាយ Trip Advisor។
ការចាត់ចំណាត់ថ្នាក់នេះ គឺ Angkor Wat បានក្លាយជាជម្រើសដ៏ល្អសម្រាប់ការធ្វើដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរណ៍ពីគ្រប់តំបន់ក្នុងសាកលលោក ខណៈ Plaza de Espana របស់អេស្ប៉ាញបានចំណាត់ថ្នាក់លេខពីរ ដោយតំបន់ប្រវត្តិសាស្រ្តនេះមានផ្ទៃក្រឡា ៥ម៉ឺនម៉ែត្រការ៉េ ដែលស្មើនឹងទំហំតារាងបាល់ទាត់ ៥ ដង។
ដោយឡែកសម្រាប់ចំណាត់ថ្នាក់លេខបី បានទៅលើ Sheikh Zayed Mosque នៅអារ៉ាប់រួម ដែលអាចផ្ទុកអ្នកទៅគោរពបូជាសាសនាមូស្លីមបានប្រមាណ ៤ម៉ឺននាក់ និងមានកំពូលដោមរាងក្រឡោមដល់ទៅ ៨០ និងសសរចំនួនដល់ទៅ ១ពាន់៕
Post a Comment