Header Ads

​ម្ទេស​កិន និងម្ទេសក្រៀម​​វៀតណាម អាច​បណ្ដាល​ឱ្យ​មាន​ជំងឺ​មហារីក ព្រោះថា....


ប៉ូលិស​វៀតណាម​រក​ឃើញ​កន្លែង​កិន​និង​ហាល​ ម្ទេស​៥​កន្លែង​នាំ​ទៅ​លក់​ក្រៅ​ប្រទេស ​មាន​ផ្ទុកជាតិ​ពុល​កម្រិតខ្ពស់ ដែលអាចបង្កជំងឺមហារីក​បាន។​
ក្រុម​ជំនាញវៀតណាម បានចុះទៅកាន់​ទីតាំងលក់ដូរ​ចំនួន ១០កន្លែង នៅទីក្រុងហាណូយ, ខេត្តហ័រ, ដាណាង, ក្វាងណាម, ក្វាងង៉ៃ, ទីក្រុងហូជីមិញ, ខេត្តដុងថាប់, ដុងង៉ៃ, បារា, វង់តូ, និងខេត្តបិញភឿក ព្រមទាំងបាន​រឹបអូសគំរូផលិតផល​ម្ទេសចំនួន ២៦២កញ្ចប់ យកមក​ធ្វើការពិសោធន៍​តែម្តង ទើប​បានជា​រកឃើញថា ៣៦ភាគរយ​ ក្នុងចំណោម​​ផលិត​ទាំងអស់ មានផ្ទុកសារ​ធាតុ​ពុល​ដ៏គ្រោះថ្នាក់​បំផុត ​ដល់សុខភាព​​អ្នកបរិភោគ។
សារធាតុពុល​ក្នុងផលិតខាង​លើនេះ គឺត្រូវបានក្រុម​ជំនាញវៀតណាម​អះអាងថា បានកើតមានឡើង​ក៏ព្រោះតែការផលិត​ដោយគ្មាន​អនាម័យ និងវេចខ្ចប់មិនបានត្រឹមត្រូវ ដែលធ្វើឲ្យ​មេរោគបង្កប់​ក្នុងនោះ ហើយកើនឡើងបាន​យ៉ាង​ងាយ បណ្ដាល​ឱ្យ​កើត​ជា​ជំងឺ​មហារីក​បាន៕





No comments