ពិតជាមោទនភាពណាស់! កូនខ្មែរមួយរូបទៀតហើយ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក
នេះបើយោងតាមហ្វេកប៊ុកផេករបស់ ស្ថានទូតអាមេរិចប្រចំាប្រទេសកម្ពុជាបានបង្ហោះនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នំា ២០១៨ថា៖
ស៊ិន វីសាសក្តិបានរៀនចប់វិទ្យាល័យនៅកម្ពុជា ហើយអាចលេងបាល់ទាត់យ៉ាងពូកែ។ ភាពប៉ិនប្រសប់ផ្នែកកីឡា រួមជាមួយនឹងជោគជ័យក្នុងការសិក្សា បានធ្វើអោយគាត់ទទួលបានអាហារូបករណ៍ទៅសិក្សានៅមហាវិទ្យាល័យ North Carolina Wesleyan College នៅក្នុងសហរដ្ឋអាមេរិក!
បន្ទាប់ពីរៀនចប់វិទ្យាល័យ វិសាសក្តិបានធ្វើតេស្ត SAT ដែលជាតេស្តមួយដែលមហាវិទ្យាល័យជាច្រើនទាមទារសំរាប់ការចុះឈ្មោះចូលរៀន ហើយបានដាក់ពាក្យទៅសាលាមួយចំនួន តែមហាវិទ្យាល័យ Wesleyan College គឺជាសាលាតែមួយគត់ដែលផ្តល់អាហារូបករណ៍ហើយ និងឱកាសក្លាយជាសមាជិកក្នុងក្រុមកីឡាបាល់ទាត់បុរសនៅក្នុងសាលា។
គាត់បាននិយាយថា “សិស្សអាចមានវិធីផ្សេងៗក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ហើយខ្ញុំបានទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ដោយសារកីឡាដែលខ្ញុំចូលចិត្តជាងគេ”។ សូមអបអរសាទរ វិសាសក្តិ!
មហាវិទ្យាល័យជាច្រើននៅក្នុងសហរដ្ឋអាមេរិកផ្តល់អាហារូបករណ៍ដូចអាហារូបករណ៍ដែលវិសាសក្តិបានទទួល។ បើចង់ដឹងបន្ថែមទៀតស្តីពីការសិកក្សា និងការរកបានអាហារូបករណ៍ សូមចូលមើលគេហទំព័រនៃ EducationUSA Cambodia ឬចូលទៅកាន់គេហទំព័រនេះ https://go.usa.gov/xQQvP។
ប្រភព៖U.S. Embassy Phnom Penh, Cambodia



Post a Comment