Header Ads

លូយហើយយើង រោងចក្រ​ផលិត​ម៉ូតូ​ប្រើ​អាគុយ ​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​



រោងចក្រ​ផលិត​ម៉ូតូ​អគ្គិសនី ​អាច​នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់​ៗ​នេះ ​ដោយ​មាន​ការ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន ចិន Jaingsu Xinri E-Vihicle Co., Ltd (SUNRA) ។

លោក Victor Wu នាយក​គ្រប់គ្រង​ក្រុមហ៊ុន ​Jaingsu Xinri E-Vihicle Co., Ltd (SUNRA) ​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​កំពុង​សិក្សា​ទីផ្សារ​នៅ​កម្ពុជា ដើម្បី​បើក​ការិយាល័យ​តំណាង និង​ឆ្ពោះ​ទៅរក​ការ​សាងសង់​រោងចក្រ​ផលិត​។ ក្រុមហ៊ុន​លោក​បាន​ផលិត​រថយន្ត ម៉ូតូ​និង​កង់​ប្រើ​អាគុយ​ក្នុង​មួយឆ្នាំ​៤​លាន​គ្រឿង សម្រាប់​ប្រើ​នៅក្នុង​ប្រទេស​ចិន និង​នាំ​ចេញទៅ​ប្រទេស​ចំនួន​ជាង​៣០ នៅក្នុង​ពិភពលោក ​ក្នុងនោះ ​៣៨​ភាគរយ​ទៅ​អឺរ៉ុប​។
ម៉ូតូ​អាគុយ​ដែល​ក្រុម​ហ៊ុន​ខាង​លើ​ផលិត​មាន​សុពលភាព​អាច​ប្រើ​បាន​ក្នុង​ចំងាយ​ពី​៥៥​គីឡូម៉ែត្រ ទៅ​៦៥​គីឡូម៉ែត្រ​។ ប្រដាប់​សាក​អាគុយ​អាច​យកបាន​តាម​ខ្លួន​។​



No comments