Header Ads

​អស់​លុយ​រាប់​ម៉ឺន​ដុល្លារ ព្រោះ​ចាញ់​បោក​​​ចិន​មួយ​ក្រុម ​ប្រើ​​ល្បិច​ចងការ​ប្រាក់ឲ្យ​ពលរដ្ឋខ្មែរ (វីដេអូ)


ថ្មីៗ​នេះមាន​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ខ្លះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​​ហ្វេសប៊ុក រឿង​ជនជាតិ​ចិន​បើក​ក្រុមហ៊ុន​ចងការ ​ដោយ​យក​ការប្រាក់​ខ្ពស់​លើស​ការកំណត់​របស់​រដ្ឋាភិបាល រហូត​ដល់ ១០ ដង​ឯណោះ។
ពាក់ព័ន្ធ​នឹង​បញ្ហាលង់ខ្លួន​ដក​លែង​រួច​ចាញ់​បោក​ការ​ប្រាក់របស់​ក្រុម​ចង​ការ​ប្រាក់​ជនជាតិ​នេះ ពលរដ្ឋ​ដែល​រង​គ្រោះម្នាក់​បាន​រៀបរាប់​ថា ដំបូង​ឡើង​អ្នក​ស្រី​ជំពាក់ក្រុម​ចងការ​ប្រាក់របស់ចិន​នេះ​តែប្រហែល ២ ពាន់​ដុល្លារ​ទេ តែ​ក្រោយ​មកក៏​មាន​ក្រុមចងការប្រាក់​របស់ចិន​បន្តបន្តាប់​តេមក​អ្នក​ស្រីណាត់ជួប​កន្លែង​ស្ងាត់​ហើយ​បញ្ចុះ​បញ្ចូល​ឲ្យ​ខ្ចីលុយ​ផ្តិត​មេដៃ ទាំង​សភាព​ហាក់​បី​ដូច​ត្រូវ​ថ្នាំ​ឬ​ចាញ់​មនោគមន៍ ពីមួយ​ទៅ​មួយ​រហូត​លង់​ខ្លួន​អស់​ប្រាក់ជិត ១០ ម៉ឺន​ដុល្លារ។

​ជនរងគ្រោះ​រូប​នេះ​បាន​រៀបរាប់សារ​​តាម​រយៈ​វីដេអូយ៉ាង​វែង​អន្លាយ​មាន​ខ្លឹមសារ​ដាស់សឿន​ដូច្នេះ​ថា «សូមបងប្អូនប្រុងប្រយ័ត្នចំពោះពួកផ្តល់កម្ចីទាំងឡាយណា ដែលគ្មានអាស័យដ្ឋាន គ្មានច្បាប់អនុញ្ញាតិ ដែលតែងដើរចែកកាតប្រហាក់ប្រហែលនឹងរូបភាពខាងក្រោម(កាតខាងក្រោម មិនទាន់លេចបញ្ហាមកទេ តែត្រូវប្រុងប្រយ័ត្ន)។ ដំបូងបុគ្គលិកស្រីប្រុសបីបួននាក់ ដើរចែកកាត និងសុំលេខទូរស័ព្ទយើង ហើយទាក់ទងសួរនាំរឿងខ្វះខាតលុយរកស៊ី រឿងចង់បង្វិលលុយបីបួនថ្ងៃរឺមួយអាទិត្យជាដើម។ដំបូងវាទៅជួបយើងផ្ទាល់ដើម្បីស្គាល់ស្ថានភាពយើង អាចនៅកន្លែងលក់ដូរ រឺផ្ទះយើងតែម្តង។ ក្រោយមកវាណាត់យើងជួបនៅហាងកាហ្វេណាដែលស្ងាត់ ហើយនិយាយរឿងផ្តល់កម្ចី ដោយអោយយកឯកសារផ្សេងៗមកជាមួយដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ហើយការប្រាក់៥០ទៅ១០០% ពេលនោះយើងនឹងមិនព្រម ហើយវាអោយយើងចាំ វាខលហៅថៅកែវាជាជនជាតិគេ អាចចិន ឥណ្ឌា រឺជនជាតិផ្សេងៗ វាចូលមកជក់បារីបង្ហុយតែបន្តិច យើងបាត់ស្មារតី យល់ព្រមផ្តិតមេដៃទទួលកម្ចី និងកំណត់ថ្ងៃសងវិញ»។

ជន​រងគ្រោះ​រូប​នេះ​បញ្ជាក់​ទៀត​ថា «បន្ទាប់មក វាចាប់ផ្តើមខលបន្លាច និងជំរិតទារប្រាក់ ហើយអោយបណ្តាញវា ទាក់ទងមកយើងផ្តល់កម្ចីដើម្បីយកទៅសងវាផ្តាច់ ដែលការណាត់ជួបគឺដូចមុន និងពង្វក់ស្មារតីយើងដូចលើកមុនដែរ រហូតដល់កម្ចីផ្តាច់មួយតមួយ ប្រាំទៅដប់ក្រុមហ៊ុន ដែលសុទ្ធតែជាបណ្តាញពួកវា។ ដូចករណីប្អូនស្រី ដែលផូសសុំការអន្តរគមន៍ពីសម្តេចតេជោនិងលោកជំទាវ គឺនាងយកប្រាក់កម្ចីត្រឹមតែ២០០០$ តែត្រូវវាពង្វក់រហូតដល់អស់ជិត១០ម៉ឺន$។ សូមប្រុងប្រយ័ត្ន កុំជួប កុំណាត់ កុំខ្ចី កុំពាក់ព័ន្ធនឹងពួកវាអោយសោះ ពិសេសពួកបណ្តាញជនជាតិខ្មែរដូចគ្នា ហេតុអីចូលដៃជើងនឹងពួកបោកជំរិត មកធ្វើបាបខ្មែរដូចគ្នាបែបនេះ»៕



No comments