Header Ads

ក្តៅៗ !  ឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ ប្រើវិធានការក្តៅ ចំពោះរថយន្តដែលបើកបរដោយជនជាតិចិន​ ១៤​ គ្រឿង ព្រោះ...


កាលពីម្សិលមិញនេះ បើយោងតាមហ្វេសប៊ុករបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបង្ហោះសារមួយ ទាក់ទងការ​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ​ ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖



"នៅ​រសៀលថ្ងៃ​ព្រហស្បតិ៍​ ៤រោច​ខែ​ពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​​ ឆ្នាំ​២០១៨​ ខ្ញុំបាទ បានដាក់បទបញ្ជាទៅ​ លោកឧត្តមសេនីយ៍ត្រី​ អ៊ី សុខា​ ស្នងការរងផែនសណ្តាប់ធ្នាប់​ និង​ ជាពិសេស លោក​វរៈសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដឹកនាំ​កម្លាំង​ចំនួន​ ២០នាក់​​ ដើម្បី​រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានប័ណ្ណបើកបរ​ មានគោលដៅ​ ចំនួន​ ០២គោលដៅ​ ៖



១-គោលដៅ​លើផ្លូវវិថី២ធ្នូ​ ត្រង់ណុច​ ជិត​សណ្ឋាគារ​សុខា​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។
២-គោលដៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ ស្តុបកាល់តិច​ ស្ថិតនៅសង្កាត់លេខ២​ ក្រុងព្រះសីហនុ​ ។

លទ្ធផលសរុប​ ឃាត់រថយន្តបានចំនួន​ ១៤គ្រឿង​ មានដូចខាងក្រោម​ ៖
១-រថយន្តម៉ាក​ TACOMA ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2Z-3903 ។
២-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AM-2127 ។
៣-រថយន្តម៉ាក​ LEXUS RX300 ពណ៌​ ស​ គ្មានផ្លាកលេខ​ ។ 
៤-រថយន្តម៉ាក​ LEXUS​ RX​300​ពណ៌​ ស​ ពាក់ផ្លាកលេខ​សៀមរាប​2-2874​ ។ 



៥-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-8103 ។
៦-រថយន្តម៉ាក​ HIGHLANDER ពណ៌ ខ្មៅ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-9757 ។
៧-រថយន្តម៉ាក​ PREVIA ពណ៌​ ស្ករ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2J-8168 ។
៨-រថយន្តម៉ាក​ CAMRY បាឡែន​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-3887 ។ 
៩-រថយន្តម៉ាក​ LEXUS RX300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AS-1278 ។ 


១០-រថយន្តម៉ាក​ HIGHLANDER ពណ៌ បៃតង​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AG-2382 ។
១១-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-7857 ។
១២-រថយន្តម៉ាក​ LEXUS​ RX​300​ ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2AP-1569 ។
១៣-រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-6949 ។
១៤-រថយន្តម៉ាក​ TOYOTA ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2C-8868 ។ 




រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណ​បើកបរ​ និង​មាន​ប័ណ្ណ​បើក​បរមិន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​​ ដើម្បីអនុវត្តតាមនីតិវិធី ។"៕









No comments