Header Ads

ពិតជាសាហាវណាស់!គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្ទួចសោះ បែជាព្រួតគ្នាវ៉ៃរហូតដល់បុរសម្នាក់ស្លាប់ចោលប្រពន្ធនិងកូនគួរឲ្យសង្វេក(មានវីដេអូ)








ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធនិងកូនគួរឲ្យសង្វេក បន្ទាប់ពីត្រូវភាគីម្ខាង វាយបណ្តាលឲ្យស្លាប់ ក្រោយពីមានទំនាស់គុំគួន ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ដែលភាគីទាំងសងខាងបានសម្របសម្រួលគ្នាចប់ទៅហើយ ។




ហេតុការណ៍នេះកើតឡើងប្រហែលម៉ោង១០យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងបានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ ។


‎សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះមានឈ្មោះ ស្រ៊ុន វិចិត្រ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាជាងពិដាន មានស្រុកកំណើតនៅ ភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានប្រពន្ធឈ្មោះ តឿន ឡេន អាយុ៣២ឆ្នាំ និងមានកូនស្រីតូចម្នាក់ក្នុងបន្ទុកគ្រួសារ ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ ១៧២ ក្នុងភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ម៉េង ភារៈ អាយុ២៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។




ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះរួមនិងបងប្រុស បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម មួយគ្រឿងចេញពីកម្មវិធីខួបកំណើតកូនគេ លុះត្រឡប់មកផ្ទះវិញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានជិះម៉ូតូ ទៅប៉ះជាមួយនឹងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ មួយគ្រឿងទៀត នៅចំណុចក្បែរផ្ទះជួលរបស់ខ្លួន ពេលនោះក៏មានការទាស់ពាក្យសម្តីគ្នា ដោយភាគីម្ខាងទៀត បានតេទូរសព្ទហៅគ្នីគ្នា តែក៏បានដោះស្រាយ សម្របសម្រួលគ្នាបញ្ចប់រឿង និងបានជិះម៉ូតូមកផ្ទះជួលរបស់ខ្លួន ប៉ុន្តែសង្ស័យថាភាគីម្ខាងទៀតមិនអស់ចិត្តនឹងរឿងអ្វីមួយ ក៏បាននាំបក្ខពួកជិះម៉ូតូ តាមមកស្ទាក់ ហើយវាយទៅលើជនរងគ្រោះ បណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង ដោយមិនដឹងថា យកអ្វីវាយនោះទេ គ្រាន់តែឃើញដុំថ្មនៅកន្លែងកើតហេតុ ។ ពេលនោះនឹកស្មានថាមិនអី ទើបក្រោយពីចប់រឿងរ៉ាវ ជនរងគ្រោះបានចូលទៅសម្រាន្តជាមួយប្រពន្ធដូចសពដង។ លុះព្រឹកឡើងវេលាម៉ោង៧ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះស្រាប់តែកើតអាការៈក្អួតចង្អោរចេញអាហារ និងឈាម ទើបក្រុមគ្រួសារប្រញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារដឹកសពជនរងគ្រោះ មកទុកនៅវត្តចាក់អង្រែក្រោម ដើម្បីឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យ និងដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ម្នាក់ យកមកសាកសួរ ។




‎បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកកោសល្យវិច័យខណ្ឌមានជ័យ សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យក្រុង ដឹកនាំដោយលោកឧកញ្ញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានឲ្យដឹងថា នៅលើសពជនរងគ្រោះ ត្រង់ក្បាលមានឈាមកក ដែលបង្កពីការវាយ យ៉ាងធ្ងន់ធ្ងរ នៅចំណុចចំហៀងក្បាលខាងឆ្វេង ផ្នែកខាងក្រោយ ហើយបច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យសពសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតនៅខេត្តកំពង់ចាម៕






No comments