កំពុងពេញស្រឡាញ់ផង ! មិនគួរគ្រោះថ្នាក់ចរាចរណ៍ធក់យកជីវីតក្មេងស្រី(មានវីដេអូ)
ខេត្តកំពត- យោងតាមរបាយការណ៍របស់ សមត្ថកិច្ចខេត្តកំពតអោយដឹងថា ជនរងគ្រោះភាគីខាងម៉ូតូមួយ គ្រួសារ (ប្តី ប្រពន្ធនិងកូន2នាក់) បានរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ៣នាក់ របួសធ្ងន់ និងកូនស្រីម្នាក់ស្លាប់ និងភាគីម៉ូតូមួយគ្រឿងទៀត របួស២នាក់ប្តីប្រពន្ធ កាលពីយប់ថ្ងៃទី០៣ ឧសភា ២០១៨ វេលាម៉ោង២១និង២០នាទី នៅផ្លូវខាងមុខសាខាកាបាទក្រហមខេត្ត ក្នុងក្រុងកំពត។
គ្រោះថ្នាក់ចរាចណ៍ខាងលើនេះ កើតឡើង រវាងរថយន្តកូរ៉េមួយតោនកន្លះ ផ្លាកលេខភ្នំពេញ2AT 1445បើកបរដោយឈ្មោះនៅ ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិទួលមាសឃុំអារីយ៍ក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល និងម៉ូតូ ម៉ាកហុងដាC125 លេខកំពត 1D 8885 ជិះឌុបគ្នាមួយគ្រួសារ០៤នាក់ បើកបរដោយឈ្មោះស៊ាង បូរី ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្តីនិងជាឪពុក(របួសធ្ងន់) ចំណែកអ្នកជិះពីក្រោយ០៣នាក់ទៀត មានឈ្មោះ ចាន់ រតនា ភេទស្រី អាយុ៣៧ឆ្នាំ ជាប្រពន្ធនិងជាម្តាយ (របួសធ្ងន់) ឈ្មោះវុទ្ធី រត្នបញ្ញាសក័ ភេទប្រុសអាយុ ៦ឆ្នាំ ជាកូន (របួសធ្ងន់) និងឈ្មោះវុទ្ធី រត្នសូនីតា ភេទស្រី អាយុ២ឆ្នាំ ជាកូន( ស្លាប់) ជនរងគ្រោះទាំង៤ រស់នៅ ភូមិ១ឧសភាសង្កាត់កំពង់កណ្តាលក្រុងកំពត។
ក្រោយកើតហេតុ ភាគីខាងរថយន្តបានបើករត់គេចមកតាមផ្លូវជាតិ លេខ៣(កំពត.វាលរេញ) មកបុកម៉ូតូ១គ្រឿងទៀត នៅលើស្ពានថ្មី (ស្ពានBCE) បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធ រងរបួសដោយប្តីបាក់ឆ្អឹងជំនី និងប្រពន្ធបាក់ឆ្អឹងប្រអប់ដៃ បានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយរថយន្តនេះបានបុកប៉ះបង្កាន់ដៃស្ពានក្រឡាប់ធ្លាក់ចេញពីផ្លូវ រួចក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរនាំយកទៅដោះស្រាយតាមផ្លូវច្បាប់៕






Post a Comment