ពេលនេះរកឃើញមូលហេតុដែលបណ្តាលអោយសំាងឡើងថ្លៃហើយ
បញ្ហាប្រេងសាំងពិសេសប្រភេទស៊ុបពែរឡើងដល់ ៤ ៥០០ រៀល បានក្លាយជាប្រធានបទក្តៅសម្រាប់ពលរដ្ឋកម្ពុជា ដោយភាគច្រើនមិនពេញចិត្តទាល់តែសោះលើការឡើងថ្លៃនៅតាមបណ្តាស្ថានីយ៍ដូច្នេះ។
យ៉ាងណាមិញខាងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាការឡើងថ្លៃប្រេងនៅកម្ពុជាដូច្នេះ គឺដោយសារទីផ្សារប្រេងនៅបរទេសឡើងថ្លៃ អ៊ីចឹងហើយទើបកម្ពុជាក៏ឡើងថ្លៃដូចគ្នា។បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកហ្វ្រេសញ៉ូវ ដែលបានដកស្រង់សម្តីលោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា «រូបមន្តកំណត់តម្លៃប្រេងនៅកម្ពុជា យកតាមលំនាំរូបមន្តរបស់សិង្ហបុរីសម្រាប់ការគណនាតម្លៃប្រេងលក់រាយ ដូច្នេះហើយប្រសិនបើតម្លៃប្រេងនៅទីផ្សារសិង្ហបុរីឡើងនោះ តម្លៃនៅកម្ពុជាក៏ឡើងដូចគ្នា»។
ចំពោះសាំងធម្មតានៅកម្ពុជាដែលដាក់លក់តាមស្ថានីយ៍ប្រេងទូទាំងប្រទេសត្រូវក្រសួងកំណត់ឲ្យដាក់លក់រាយត្រឹម ៤ ១០០ រៀល ខណៈសាំងស៊ុបពែរលក់ថ្លៃ ៤ ៥០០ រៀលក្នុងមួយលីត្រ៕




Post a Comment