ហួសហេតុពេកហើយ! ទើបតែឃើញលើកទីមួយ កន្លែងផឹកស៊ី១កន្លែង យកព្រះបាទជ័យវរ្ម័នទី៧ មកតាំងសំពះទទួលភ្ញៀវបរទេស
នេះបើយោងតាមហ្វេកប៊ុក អាចារ្យធំដែលជាអ្នកស្រលាញ់វប្បធម៍ខ្មែរមួយរូបបានបង្ហោះថា៖ «អង្គរជ័យវរ័្មនទី៧ ប្រៀបបានជាព្រះនៃនគរកម្ពុ មនុស្សខ្មែរគ្រប់រូបត្រូវតែគោរពក្រោមល្អងព្រះបាទ និងមានភារកិច្ចជាអ្នកការពារ កេរមរតក វប្បធម៌របស់ព្រះអង្គ រួមទាំងការពារព្រះអង្គផងដែរ! មិនមែនយកព្រះអង្គមកធ្វើជាខ្ញុំបំរើចាំសំពះនៅមាត់ជណ្ដើរ រឺការពារពលអស់ឯងទេ! ត្រូវចាំក្នុងខួរផង មនុស្សខ្មែររាល់គ្នាទេគឺត្រូវតែសំពះដល់អង្គទ្រង់ ទើបទទួលបានរូបមួយទៀត ជ័យវរ្ម័នទី៧ សំពះទទួលភ្ញៀវចូលហាង។ ប្រហែលម្ចាស់ហាងនេះមិនមែនខ្មែរយើងទេ ទើបគាត់មិនដឹងថា ជ័យវរ្ម័នទី៧ ត្រូវខ្មែរគោរពដូចជាព្រះ។ សូមជួយបំផុសបំផុលដើម្បីឲ្យមានការកែសម្រួលរូបចម្លាក់រូបព្រះអង្គឲ្យមានត្រឹមត្រូវ។ សូមអំពាវនាវបើខ្មែរបានឃើញនៅទីណាជួយប្រាប់ផង» ៕




Post a Comment