កូនខ្មែរតិចអត់ដឹងចុះថា ខ្មែរយើងមានសាកលវិទ្យាល័យធំមួយនាសម័យអង្គរ (មានវីដេអូ)
ឌីជេអាចារ្យធំ ដែលជាស្ថាបនិក យុវជន នគររាជ ត្រូវបានមហាជនគ្រប់គ្នាស្គាល់ថា ជាសិល្បករមួយរូប ស្រលាញ់វប្បធម៌ខ្មែរ និងតែងតែខិតខំប្រឹងប្រែង ដើម្បីអភិរក្សសិល្បៈបុរាណរបស់ខ្មែរ ខណៈមិនសូវមានការអើពើចាប់អារម្មណ៍។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អាចារ្យធំ បានទៅកាន់ប្រាសាទតាព្រហ្ម និងបង្ហាញនូវវីដេអូមួយដែលបានស្រាវជ្រាវ អាចារ្យធំ បាននិយាយថា ខ្មែរយើងមានសាកលវិទ្យាល័យ តាំងពីសម័យអង្គរ។
ឌីជេអាចារ្យធំបានបន្តថា ក្នុងចំណោមបញ្ជីរាយនាមសាកលវិទ្យាល័យ ចំណាស់ជាងគេទាំង១៤លើពិភពលោក ឃើញមាន Oxford University, England (King Hery II-1167) និង Cambridge University, England (King Henry III-1231) តែស្ដាយណាស់ដែលគ្មាន សាកលវិទ្យាល័យនៃអាណាចក្រខ្មែរ (រាជវិហារ-1186) ត្រូវបានកត់ត្រាបញ្ចូល។ ហេតុដូច្នេះទើបអាចារ្យធំបានចំណាយពេល ផ្សព្វផ្សាយនៅតាមបណ្តាញសង្គមអ្វីដែលខ្មែរមានកាលពីអតីតកាល។ សាកលវិទ្យាល័យចំណាស់មួយ (ក្នុងសម័យអង្គរ) គឺ ប្រាសាទតាព្រហ្ម (ដែលមានឈ្មោះដើម រាជវិហារ) កសាងនៅឆ្នាំ១១៨៦ ក្រោយ ព្រះបាទជ័យវរ័្មនទី៧ឡើងគ្រងរាជបាន៥ឆ្នាំ។ ប្រាសាទនេះគឺជា សាកលវិទ្យាល័យ វិទ្យាសាស្ត្រ អប់រំ និងព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ ដែលគ្រប់គ្រងដឹកនាំដោយព្រះនាង ឥន្ត្រទេវី។ សូមទស្សនាវីដេអូនៅខាងក្រោម៖











Post a Comment