Header Ads

ចប់បាត់! មើលដំបូងស្មានតែ Sandara Park ស្ពាយស្បោងថង់ធម្មតា ការពិតជាស្បោងប្រេន ឯតម្លៃវិញញាក់សាច់


កូរ៉េខាងត្បូង៖ កញ្ញា Sandara Park ដែលជាអតីតសមាជិកក្រុមចម្រៀង 2NE1 ទោះបីជាក្រុមចម្រៀងរបស់ខ្លួនបានបែកបាក់ក្តី ប៉ុន្តែតារាស្រីរូបនេះនៅតែមានភាពកាក់កបទៅនឹងការងាររបស់ខ្លួន។ តារាស្រីវ័យ៣៣ឆ្នាំរូបនេះ មានរូបសម្រស់ស្រស់សោភា និងតែងតែត្រូវប៉ាន់ជាមួយនឹងការថតស្ពតសម្លៀកបំពាក់, គ្រឿងសម្អាង ម៉ាកល្បីៗ ជាដើម ជាហេតុធ្វើឲ្យនាងមិនខ្វះនូវការប្រើប្រាស់សម្ភារៈដែលទំនើប និងមានតម្លៃ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ Sandara បានបង្ហាញវត្តមាននៅក្នុងផ្សារទំនើបមួយ និងនៅតែបង្ហាញនូវភាពគួរឲ្យស្រលាញ់ទៅកាន់អ្នកគាំទ្រ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគេសង្កេតឃើញ Sandara ប្រើប្រាស់នូវថង់ស្បោងមួយ ដែលដំបូងឡើងមានមហាជនជាច្រើនគិតថាជាស្បោងថង់ធម្មតា ប៉ុន្តែការពិតនេះគឺជាថង់ស្បោងដែលមានម៉ាក Celine មានតម្លៃរហូតដល់ទៅ 590ដុល្លារអាមេរិកឯណោះ៕







No comments