ខំទិញកូនឆ្កែដ៏គួរឲ្យស្រលាញ់ តម្លែជិត ២០០ដុល្លារ មកចិញ្ចឹម ស្រាប់តែពីរបីខែក្រោយមក ដឹងការពិតចង់ព្រឺរោម (មានវីដេអូ)
ចិន៖ នារីស្រស់ស្អាតជនជាតិចិនម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញថា កូនឆ្កែជាទីស្រលាញ់របស់នាង ដែលខំចំណាយលុយជាច្រើនរយដុល្លារ ទិញយកមកចិញ្ចឹម ស្រាប់តែពេលធំឡើង ប្រែក្លាយទៅជាសត្វផ្សេង គួរឲ្យខ្លាចទៅវិញ។
បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នារីជាម្ចាស់សត្វឆ្កែខាងលើនេះ មានឈ្មោះថា Wang ។ កាលពីប៉ុន្មានខែកន្លងទៅនេះ Wang នាងបានទៅទិញកូនឆ្កែរោម.សមួយក្បាលយកមកចិញ្ចឹម ដែលជាពូជឆ្កែJapanese Spitz ជាមួយនឹងតម្លៃ ១៩០ដុល្លារអាមេរិក នៅឯហាងលក់សត្វចិញ្ចឹមមួយកន្លែង ស្ថិតក្នុងទីក្រុង Jinzhou ខេត្ត Shanxi ប្រទេសចិន។
ប៉ុន្តែក្រោយមក បន្ទាប់ពីកូនឆ្កែរបស់នាងកាន់តែធំបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ (រយៈពេល៣ខែ) នាងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែ កូនឆ្កែរបស់នាងលែងស៊ីចំណីឆ្កែ ចំណែកឯកន្ទុយរបស់វាវិញ ក៏កាន់តែដុះលូតត្រង់វែង ខុសពីសត្វឆ្កែដទៃ។
Wang នាងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាទាំងអស់នេះ ហើយជាពិសេស នាងថែមទាំងបានកត់សម្គាល់ឃើញថា កូនឆ្កែរបស់នាងមិនដែលឮព្រុសនោះឡើយ។ ទីបំផុតដើម្បីឲ្យអស់ចម្ងល់ Wang នាងក៏បានសម្រេចចិត្ត នាំកូនឆ្កែរបស់នាងទៅសួនសត្វ Taiyuan Zoo ដើម្បីឲ្យអ្នកជំនាញនៅទីនោះជួយពិនិត្យមើល។
ក្រោយធ្វើការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកទៅលើទំហំខ្លួន រូបរាងកាយខាងក្រៅ និងក្លិនជះខ្លាំងពីក្នុងខ្លួនរបស់វា អ្នកជំនាញបានអះអាង និងពន្យល់ប្រាប់ថា វាមិនមែនជាសត្វឆ្កែនោះទេ ពោលគឺ វាជាសត្វកញ្ជ្រោងមួយក្បាល។
ប្រភពដដែលបន្តថា ក្រោយឮដូច្នេះ ទីបំផុត Wang នាងក៏សម្រេចចិត្តប្រគល់កូនឆ្កែជាទីស្រលាញ់ ដែលធាតុពិតជាសត្វកញ្ជ្រោងលាក់មុខនេះ ទៅឲ្យខាងសួនសត្វដើម្បីបន្តយកវាទៅចិញ្ចឹមថែរក្សា ផ្តល់ចំណីដែលមានអាហារូបត្ថម្ភត្រឹមត្រូវសម្រាប់វាតែម្តងទៅ។
គួរឲ្យដឹងផងដែរថា គេមិនដឹងច្បាស់ទេថា តើ Wang នាងនឹងទៅទាមទារសំណងពីម្ចាស់អ្នកលក់សត្វចិញ្ចឹមនៅហាងនោះវិញ ក្រោយដឹងការពិត ឬយ៉ាងណានោះទេ ៕
ប្រភព៖ khmerload
ប្រភព៖ khmerload
សូមទស្សនាវីដេអូ៖










Post a Comment