Header Ads

ដឹងមូលហេតុច្បាស់ហើយ រថយន្តដែលចាក់សាំងមិនឲ្យលុយ ពេលនេះបានយកលុយមកសងហើយ ដោយប្រាប់ហេតុផលថា...


ភ្នំពេញ៖ មុននេះបន្តិច ឃ្លាំងលក់រថយន្ត ៣៣៣ បានបង្ហោះសារមួយថា អ្នកចាក់សាំងដែលមិនបានឲ្យលុនកាលពីម្សិលមិញបានយកលុយមកសងវិញហើយ។​ ដោយបានសរសេរទាំងស្រុកថា" ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។
គាត់បានសុំទោសជាមួយហេតុផលថា "ភ្លេច"!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ!
ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។
សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ!
សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា!
សូមជួយ like and share ផង..."


No comments