លើកទីមួយ ដែល នាង ប្រាក់សុគន្ធ បង្ហាញភាពស្និទ្ធស្នាលជាមួយប្អូនស្រី ធ្វើឲ្យគេស្មានខុស ថាជាសង្សារ
ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងទាំងពីរដួង ដែលត្រូវបានគេដឹងថាគេជាបងប្អូននឹងគ្នា កញ្ញានាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ បានថតរូបស្និទ្ធស្នាល នឹងគ្នាដោយមើលទៅពិតជាស្រលាញ់គ្នាមែនទែន។
ក្រោយពីបានថតរូបជាមួយនឹងបងប្រុស តារាចម្រៀងវ័យក្មេង ប្រាក់គន្ធា បានបង្ហាញអារម្មណ៍មួយ ខណៈពេលដែលអ្នកទាំងពីរមិនសូវបានថតរូបបែបនេះជាមួយគ្នា ពីមុនមក។
ដោយក្នុងនោះនាងបានបង្ហោះសារ ភ្ជាប់ជាមួយនឹងរូបភាពជាមួយគ្នា ដែលមានអត្ថន័យថាយ៉ាងដូច្នោះថា៖
«មិនងាយមានរូបថតជាមួយទេព្រោះគេស្អាតពេកខ្ពស់ពេកដូចចុងត្នោត មិនហា៑នទៅជិតទេខ្ចិលងើយមើលមុខចង់ថតជាមួយតតែអោនតិចទៅហិហិ មើលសុំមើលមុខអ្នកក្រាស់លោកបងវែងតិចមើល ហិហិហេតុតែគេស្អាតដើរតែក្រាស់គេគាត់អ្នកក្រាស់គេទេហេហេច្រើនណាស់ប្រហែលសំបូរក្រាស់សិតសក់ហើយមើលទៅហាសហា»។
នេះជាលើកទីមួយហើយ ដែលអ្នកទាំងពីរ បង្ហោះរូបជាមួយគ្នា ព្រោះរាល់ដង ពួកគេកម្របង្ហោះរូបជាមួយគ្នាណាស់ ហើយជាពិសេស ក៏មានអ្នកខ្លះ ស្មានខុសផងដែរ ថាពួកគេ ជាសង្សារនឹងគ្នា៕
Post a Comment