Header Ads

រូបមន្តមួយនេះគឺសាមញ្ញបំផុត!!! ហើយត្រូវបានគេអះអាងថាមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលអាការៈរលាកក្រពះ ឬពោះវៀនធំ បញ្ហាទាំងឡាយណាដែលទាក់ទងនឹងអាស៊ីតក្រពះ និងក្រពះមិនកិន



រូបមន្តមួយនេះគឺសាមញ្ញបំផុត ហើយត្រូវបានគេអះអាងថាមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលអាការៈរលាកក្រពះ ឬពោះវៀនធំ បញ្ហាទាំងឡាយណាដែលទាក់ទងនឹងអាស៊ីតក្រពះ និងក្រពះមិនកិន។
ក្រៅពីជួយដោះស្រាយបញ្ហារំលាយអាហារ វាក៏សម្បូរទៅដោយវីតាមីនC ដែលធ្វើឱ្យវាផ្តល់ភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ និងបង្កើនការរំលាយអាហារ។
ជារៀងរាល់ព្រឹក ចូរកិនទឹកស្ពៃក្តោបពី ១០០ ទៅ១៥០មីល្លីលីត្រ
ចូរញ៉ាំទឹកមួយប្រភេទនេះនៅពោះទទេ ហើយកុំទាន់ញ៉ាំអ្វីឱ្យសោះនៅរយៈពេលពីរម៉ោងក្រោយ។ ការព្យាបាលនេះត្រូវធ្វើរយៈពេល៤០ថ្ងៃ ហើយនៅពេលបញ្ចប់ហើយ អ្នកនឹងមើលឃើញលទ្ធផលរបស់វាថាអស្ចារ្យប៉ុណ្ណាជាមិនខាន។ បើសិនជាអ្នកមិនចូលចិត្តរស់ជាតិរបស់វាទេ អ្នកក៏អាចលាយអំបិលបន្តិចបន្តួចមុននឹងញ៉ាំក៏បានដែរ។
*សូមបញ្ជាក់ថា ស្ពៃក្តោបក៏ប្រហែលជាមានប្រយោជន៍ដល់ឈាម កាត់បន្ថយកូឡេស្តេរ៉ុល បញ្ចុះសម្ពាធឈាម សម្អាតស្បែក និងសម្រកទម្ងន់ទៀតផ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន



អត្ថប្រយោជន៍ស្ពៃក្តោបចំពោះសុខភាព
ស្ពៃក្តោប​ គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែលមាន​រាង​មូល និងផ្តុំ​ឡើង​ដោយ​ស្លឹក​ដែលមាន​ជាច្រើន​ស្រទាប់។ វា​មាន​បី​ប្រភេទ​សំខាន់ៗ​គឺ ស្ពៃក្តោប​ដែលមាន​ពណ៌ បៃតង​,​ ក្រហម និងសលាយ​លឿង​។ ពណ៌​នៃ ស្ពៃក្តោប​បៃតង គឺមាន​ពណ៌​ចាប់ពី បៃតង​ស្រាល រហូតដល់​បៃតងចាស់​ខណៈពេលដែល​ស្ពៃក្តោប ក្រហម មាន​ស្លឹក ដែល​អាចមាន​ពណ៌​ក្រហមជាំ ឬស្វាយជាមួយនឹងស​សៃ​ពណ៌​ស​នៅ​ជុំវិញ​វា​។ ស្ពៃក្តោប​បៃតង និងក្រហម​ទាំងពីរ​នេះ គឺមាន​ស្លឹក​ម៉ត់​រលោង​។ ស្លឹក​របស់​ស្ពៃក្តោប​សលាយ​លឿង គឺ​ហាក់នឹង​អង្កាញ់​ជាង និងអាចមាន​ពណ៌​លឿង​សលាយបៃតង​។
– ស្ពៃក្តោប​មាន​ផ្ទុក​នូវសារជាតិ Phytonutrients ដែល​វា​មាន​ដំណើរការ ក្នុង​ការជួយ​ការពាររាងកាយ​ពី​ពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បំផ្លាញ​ដល់ភ្នាស​របស់​កោសិកា​។ សារជាតិ​នេះក៏បាន​ជួយបង្ហាញ​សញ្ញា​ដល់ហ្សែ​ន​របស់​យើង ក្នុងការ​បង្កើន​នូវផលិតផល​អង់ស៊ីមរ​ប​ស់វា ដែល​ចូលរួម​នៅក្នុងការ​បន្សាប​ជាតិពុល​នៅក្នុង​រាងកាយ​។
– ស្ពៃក្តោប​ប្រហែលជា​អាចជួយ​បន្ថយ នូវ​ឱកាស​នៃ​កើត​មាននូវ​ជំងឺមហារីក ជាពិសេស នៅក្នុង​សួត ក្រពះ និង ក្រពេញ​ប្រូ​ស្តា​ត​។​
– ស្ពៃក្តោប ​គឺជា​អាហារជួយ​ធ្វើអោយ​សាច់ដុំ​រឹងមាំ​​ ​ជា​អ្នក​សំអាត​ឈាម និងជា​អ្នក​ពង្រឹង​ដល់​សុខភាព​ភ្នែក​របស់​អ្នក​។​
– ទឹកក្រឡុក​ស្ពៃក្តោប​ស្រស់​ឆៅ គឺ​ត្រូវបាន​គេ​បញ្ជាក់ថាវា​អាចជួយ​ព្យាបាល​ដល់​ជំងឺ​ដំបៅ​ក្រពះ។​
– ស្ពៃក្តោប ​គឺ​សំបូរ​ទៅ​ដោយសារ​ធាតុដែក និងស្ពាន់ធ័រ​។​
– ទឹក​នៃ​ស្ពៃក្តោប​ស្រស់ គឺមាន​ប្រសិទ្ធភាពក្នុងការ​ព្យាបាល​នូវ​ការចម្លង​រោគនៃ​ពពួក​ផ្សិត (នេះ​គឺដោយសារតែមាន​ផ្ទុក​នូវ​សារធាតុ​ស្ពាន់ធ័រ​)។​
– ស្ពៃក្តោប អាចជួយ​បន្ទាប​នូវសេរ៉ូម​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​
– ស្ពៃក្តោប​មាន​ផ្ទុក​នូវ Sulforaphane ដែលជា​សារជាតិ ដែល​អាច​បង្កើន​នូវផលិតផល​របស់សារធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និងអង់ស៊ីម​ដែល​ជួយ​ដល់​ការ​បន្សាប​ជាតិពុល​នៅក្នុង​ខ្លួន។ សារជាតិ​នេះមានដំណើរ​ការដោយ​វា​បាន​ភ្ញោ​ច​ដល់ផលិតផល​របស់ Glutathione ដែល​វា​ជាផ្នែក​មួយ​ដ៏​សំខាន់បំផុត​នៅក្នុង​រាងកាយដើម្បី​ផលិត​បាន​នូវសមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្មអុកស៊ីត ដែល​វា​មាន​នាទី​ក្នុងការបន្សាប​ជាតិពុល​នៅក្នុង​ថ្លើម​។​
– ស្ពៃក្តោប​ប្រភេទ​ក្រហម មាន​សារជាតិ Phytonutrients ច្រើនជាងពពួក​ស្ពៃក្តោប​បៃតង​។ សារជាតិវីតាមីនC ដែលមាន​នៅក្នុង​ស្ពៃក្តោប​ក្រហម គឺមាន​ដល់​ទៅ ៨ ឬ៩​ដង​ច្រើនជាងនៅក្នុង​ពពួកស្ពៃក្តោប​បៃតង​។​
– ស្ពៃក្តោប​ក្រហម មាន​ផ្ទុក Anthocyanin (ធាតុ​ពណ៌​ក្រហម​) ដែល​វា​ជា​សមាសធាតុ​ប្រឆាំងនឹងប្រតិកម្ម​អុកស៊ីតក្នុង​ការជួយ​ការពារ​ដល់កោសិកា​ខួរក្បាល ដូច្នេះ​គឺថាវា​អាចជួយ​អ្នកក្នុងការបង្ការ​នូវ​ជំងឺ Alzheimer’s៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។**
ប្រភព៖ Eangsophalleth

No comments