ស្ងាត់ៗ អ៊ីវ៉ា ទម្លាយរឿងបេះដូងប្រាប់មហាជន ខ្ទេចគ្មានសល់
ពេញ៖ តារាចម្រៀងរាងស្លីម ទម្រង់មុខកូនកាត់ចិនកញ្ញា អ៊ីវ៉ា នៅតែអាចរក្សាតំណែងជាតារាស្រីលំដាប់ជួរមុខ ដ៏មានប្រជាប្រិយភាពដដែល បើទោះជាមួយរយៈចុងក្រោយនេះ នាងហាក់មិនទាន់មានបទផ្ទុះខ្លាំង សម្រាប់អ្នកគាំទ្ររបស់ខ្លួនក៏ដោយ។
ជាក់ស្តែង កាលពីថ្មីៗនេះ ដោយផ្អែកលើហ្វេសប៊ុកផេករបស់កញ្ញា អ៊ីវ៉ា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញនាងបង្ហោះសារជាច្រើនឃ្លា ទម្លាយរឿងបេះដូងរបស់ខ្លួននៅលើបណ្តាញសង្គមថា៖ “អាវមួយនេះខ្ញុំបានពាក់វារយៈពេល៦ឆ្នាំហើយ ឥលូវក៏នៅតែពាក់វាដដែលព្រោះតែស្រលាញ់មិនងាយបោះចោលទេ។ មនុស្សក៏ដូចគ្នាដែរ មិនងាយស្រលាញ់ទេ តែបើស្រលាញ់ហើយគឺស្រលាញ់អស់ពីពោះ ស្មោះអស់ពីបេះដូង គឺថាស្មោះលុះក្ស័យ”។
ទោះជាយ៉ាងណាក្តី សារទាំងនេះបានធ្វើឲ្យមហាជនដឹងច្បាស់ពីកញ្ញា អ៊ីវ៉ា ថានាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ប៉ុណ្ណោះទេ ឯចំពោះរឿងស្នេហាវិញគឺនាងស្មោះអស់ពីពោះតែម្តង៕
ប្រភព៖ khmerload
Post a Comment