Header Ads

ពេលនេះចាប់បានហើយរថយន្ត TUNDRA ដេញបុកបំភ័យប្អូនប្រុសនាយ ពែក មី បានហើយ តែម្ចាស់គេចខ្លួនបាត់​(មានវីដេអូ)



​ភ្នំពេញ ៖ នៅថ្ងៃទីទី​២០ ខែឧសភា ឆ្នាំ​២០១៨ សមត្ថកិច្ចបានចុះឃាត់រថយន្តម៉ាកTUNDRA ដែល​មាន​ស្លាក​លេខ​ភ្នំពេញ ២AP-០១៩៨នៅផ្ទះ​ជនសង្ស័យ ដែល​មា​នទី​តាំងនៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ច​ម្រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ។តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ។លោកមេប៉ុស្ដិ៍ច្រាំងចំរេះទី២ បានបញ្ជាក់ថា ជនសង្ស័យជាប៉ូលិ​សនៅខណ្ឌឫស្សីកែវ ហើយត្រូវបានផ្លាស់ចេញទៅចរាចរណ៍​ក្រុង។




សូមរំលេឹក នេះបើយោងតាម ហ្វេកប៊ុកផេក នាយ ពាក់មី បានសរសេរបង្ហោះថា៖នៅយប់ថ្ងៃទី10ខែ៥ ឆ្នាំ2018នេះឃាតកជិះឡានដេញបុកប្អូនប្រុសខ្ញុំ សូមបងប្អូនជួយស៊ែរវីដេអូនេះ អោយឃាតក បានឃើញផង យើងខ្ញុំបានដាក់ពាកក្យបណ្តឹងហើយ មកដល់ថ្ងៃនេះសមត្ថកិច្ចខណ័ឬស្សីកែវមិនទាន់ហៅឃាតករមកដោះស្រាយបានទេ។








No comments