សម្តេចដាក់មួយម៉ាត់នេះ!!!ធ្វើអោយប៊ុតសីហាមានសង្ឃឹមសារជាថ្មី...
ភ្នំពេញ៖ ក្រោយផ្ទះរឿងអាស្រូវគ្រឿងញៀន តារាចម្រៀង ប៊ុត សីហា ខំសារភាពថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីសំណាក់បងប្អូនមួយចំនួននោះទេ ពោលគឺលោកជាមនុស្សត្រឹមត្រូវ សូម្បីតែលទ្ធផលពិនិត្យទឹកនោមក៏បានបង្ហាញថា គ្មានសារធាតុញឿនដែរ។
ប៉ុន្តែព្រឹកមិញថ្ងៃទី២៣ ឧសភា ក្នុងពិធីជួបសំណេះសំណាលជាមួយកូនក្មួយ កម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ សម្តេចតេជោបានមានប្រសាសន៍ថា «ឥឡូវ ប៊ុត សីហា គ្នាកំពុងតែបកស្រាយថាគ្នាគ្រឿងញៀន គ្រឿងអីណា ឥឡូវបើសិនជាគ្នាប្រកាសថា អត់មានគ្រឿងញៀន កុំប្រកែកប្រកាន់អីគ្នា»។
Post a Comment