កំណាព្យថ្មីរបស់លោក ផែង វណ្ណៈ "មើលសមុទ្ទឈើស្រក់ទឹកនេត្រា...." អានហើយក្តុកក្តួលក្នុងចិត្ត
មើលសមុទ្ទឈើស្រក់ទឹកនេត្រា ព្រោះតែរុក្ខារាបដួលដល់ដី ឈ្មួញឈើប្រឹងកាប់គ្មានបង្អង់ដៃ ឃុបឃឹតមន្ត្រីប្រល័យព្រៃឯង ។
ដឹកទាំងយប់ថ្ងៃដូចហែរអ្នកតា ឆ្លងដែនសីមាកាត់អូរកាត់ភ្នំ តូចស៊ីតាមតូចធំស៊ីតាមធំ រួចប្រមូលផ្ដុំចេញរបាយការណ៍ កុហកថ្នាក់លើតាមតែវាចារ គ្មានចិត្តរក្សារុក្ខាអ្វីសោះ ។
មណ្ឌលគីរីទីឋានព្រៃភ្នំ ពេលនេះអ្នកយំព្រោះនឹកស្រណោះ រុក្ខាតូចធំឈ្មួញកាប់ស្ទើរអស់ កាប់គ្មានស្រណោះកេរ្តិ៍ដូនតាឡើយ ។
Post a Comment