ចប់បាត់ហើយ ធឿន ធារ៉ា ខំទៅវៃនៅថៃថ្ងៃមុន បានលុយតិចណាស់គឺត្រឹមតែ
បើតាមលោក ពេជ្រ ស្រស់ បានបញ្ជាក់ថាកីឡាករ ធឿន ធារ៉ ទៅវ៉ៃនៅថៃ បានតែជាង៣០០ដុល្លារអាមេរិកទេ ក្នុងការប៉ះជាមួយជើងខ្លាំងថៃ Kitti ។
តម្លៃខ្លួនខាងលើនេះ គឺលោកពេជ្រ ស្រស់ ជាអ្នកបញ្ចេញ ក្រោយពីលោកមើលឃើញពិសមត្ថភាពកីឡាករខ្មែរ និងចង់ឱ្យកីឡាករប្រដាល់កម្ពុជាបានប្រាក់ខែ១ពាន់ដុល្លារក្នុងមួយខែ។ ប្រសិនបើបានប៉ុណ្ណឹងមែន នោះវាហាក់ដូចជាតិចខ្លាំងណាស់ប្រសិនបើធៀបជាមួយកីឡាករខ្មែរដទៃទៀត។ កុំថាឡើយដល់វៃក្រៅប្រទេស សូម្បីតែសង្វៀននៅកម្ពុជាខ្លះក៏មានតម្លៃខ្លួនច្រើនជាងនេះដែរ។
ជាមធ្យម តម្លៃខ្លួនកីឡាករល្បីៗនៅកម្ពុជាអាចដល់៦០០ទៅ៨០០ដុល្លារឯណោះក្នុង១ប្រកួត។ ខណៈដែល ធារ៉ា កីឡាករផ្ដួលទាំង រឿង សោភ័ណ្ឌ បានថែមទៀតនោះ បានតម្លៃខ្លួនត្រឹមជាង៣០០ដុល្លារពេលទៅវៃនៅថៃនោះ ហាក់ដូចជាទាបខ្លាំងណាស់៕






Post a Comment