Header Ads

ពិតជាអស្ចារ្យមែន ! មិន​ដល់ ១០​ដុល្លារ ដើរ​លេង​បាន ៣​កន្លែង​នៅ​តាកែវ មាន​ទាំង​អាហារ​ថ្ងៃ​ត្រង់​ម្ហូប ៤មុខ



ចុង​សប្ដាហ៍​នេះ មាន​ការ​ឈប់​សម្រាក​ច្រើន ព្រោះ​ជា​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះ​មហាក្សត្រ ដែល​ធ្វើ​មនុស្ស​ជា​ច្រើន​រៀប​ចំ​គម្រោង​ដើរ​លេង​ព្រោង​ព្រាត។ សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​គម្រោង អាច​សាក​បាន​ជាមួយ​ដំណើរ​កម្សាន្ត​វិល​ល្ងាច​របស់ Summer Trip Cambodia ដោយ​ចំណាយ​ត្រឹម ៣៩០០០​រៀល​ប៉ុណ្ណោះ សម្រាប់​កន្លែង​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​ភាព ៣​កន្លែង ហើយ​ចេញ​ដំណើរ​ថ្ងៃ​​អាទិត្យ ទី១៣ ខែ​ឧសភា។


ដោយ​ចំណាយ​ត្រ២ម ៣៩០០០​រៀល អ្នក​ចូល​រួម នឹង​អាច​ទៅ​ទស្សនា​កន្លែង​កម្សាន្ត​ចំនួន ៣​កន្លែង គឺ​អន្លង់​ភ្ញៀវ ពុទ្ធគិរី​កម្ពុជា (មាន​ព្រះ​អង្គ​នៅ​លើ​ភ្នំ​ចំនួន ៨៤០០០​អង្គ មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា) និង​ទំនប់​ខ្ទប​ត្របែក ដោយ​ធ្វើ​ដំណើរ​វិល​ល្ងាច តាម​កម្មវិធី​គ្រោង​ទុក។


អ្នក​ទាំង​អស់​គ្នា នឹង​បាន​គយ​គន់​ទេសភាព សម្រស់​ធម្មជាតិ ព្រៃ​ព្រឹក្សា អម​ដង​ផ្លូវ និង​អាច​ថត​រូប​ជាមួយ​ធម្មជាតិ​ដ៏​ស្រស់​បំព្រង។ លើស​ពី​នេះ មាន​កម្មវិធី​ច្រៀង​ការ៉ាអូខេ​លើ​រថយន្ត ដើម្បី​ទទួល​បាន​សំបុត្រ​កុន Free Free។ ពេល​ថ្ងៃ មាន​ម្ហូប ៤​មុខ សម្រាប់​ទទួល​ទាន​អាហារ​ឆ្ងាញ់ៗ លក្ខណៈ​បុហ្វេ​ស្រុកស្រែ​មួយ​ឆ្អែត ហើយ​បេះ​ស្វាយ​យក​មក​ញាំ បុក​អំបិល​ម្ទេស​ក្រោម​ម្លប់​ស្វាយ​តែ​ម្ដង។


មាន​ចំណាប់​អារម្មណ៍​ចូល​រួម​អាច​ធ្វើ​ការ​កក់ សំបុត្រ តាមរយៈ​លេខទូរសព្ទ៖
087 845 234
089 829 987
087 86 11 76





No comments