ព្រោះទង្វើរមួយនេះ របស់ លោក ព្រាប សុវត្ថិ បានធ្វើឲ្យអ្នកគាំទ្ររឹតតែពេញចិត្តកាន់តែខ្លាំង
មានអ្នកមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ និងគាំទ្រកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទាំងពេលកន្លងទៅ ក៏ដូចជាថ្មីៗនេះផងដែរ នេះក៏ដោយសារតែទឹកដមសំនៀងរបស់លោកមិនចេះរីងស្ងួត។ មិនត្រឹមតែប៉ុណ្ណោះទេ គេតែងតែសង្កេតឃើញថារាល់ពេលដែលលោកធ្វើដំណើរទៅណាក៏ដោយ ក៏មានមនុស្សជាច្រើនតែងតែចោមរោមលោក ព្រមទាំងសុំថតជាមួយ ហើយក៏មានមនុស្សមួយចំនួនបានកត់សំគាល់ឃើញថាលោកមិនដែលមានការធុញទ្រាន់ចំពោះអ្នកគាំទ្រណាម្នាក់ឡើយ ឲ្យតែមានមនុស្សមកសុំថត រឺក៏និយាយលេងជាមួយលោក លោកតែងតែនៅកំដររហូតបើទោះបីជាលោកមានការរវល់ការងារយ៉ាងណាក៏ដោយ។
មួយវិញទៀត លោករឹតតែធ្វើឲ្យអ្នកគាំទ្រពេញចិត្តកាន់តែខ្លាំង កាលពីម្សិលមិញនេះ ព្រោះលោកមិនត្រឹមតែជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាទេ លោកក៏បានជូនថវិកាមួយចំនួនដល់តារាសម្តែងជើងចាស់របស់ខ្មែរយើងម្នាក់ទៀតផង គឺ លោក ចៅ ចាន់ណារី ដោយក្នុងនោះគេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោក ហេង ឡុងបានបញ្ជាក់បន្ថែមថា៖
"តើបងប្អូនណាខ្លះដែលជា Fan របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ? សូមជួយស៊ែម្នាក់១ផងដើម្បីឱ្យគាត់បានឃើញ
👏
👏
👏
👏សុំកោតសរសើរកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានទឹកចិត្តអាណិតអាសូរចំពោះតារាជើងចាស់លោកពូ ចៅ ច័ន្ទណារី ដោយផ្តល់ថវិកាចំនួន២០០$ក្នុងឱកាស ទិវាខួបកាកបាទក្រហមកម្ពុជាលើកទី១៥៥ ថ្ងៃទី៨ ឧសភា ឆ្នាំ២០១៨
🇰🇭
🇰🇭
🇰🇭
🇰🇭"៕







Post a Comment