Header Ads

ថ្ងៃក្រោយកុំចេះតែហ៊ាន!!! អ្នកទេសចរណ៍បរទេសលុតជង្គង់សុំទោស ក្រោយហោះឆ័ត្រយោងហោះរំលងពីលើបរិវេណវត្តដ៏ល្បីមួយ(មានវីដេអូ)


ថៃ៖ ប្រជាជនថៃជាប្រជាជនមួយ ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួនជាមួយនឹង​ព្រះពុទ្ធ​សាសនា​ ការបំពានទៅលើអ្វីមួយ ដែលពាក់ព័ន្ធនឹងសាសនាត្រូវបានគេចាត់ទុកជា​រឿងមិនសមគួរ។ កាល​ពី​ពេល​ថ្មីៗនេះព័ត៌មានក្នងស្រុកដ៏ល្បីរបស់ថៃបានចុះផ្សាយករណី អ្នកទេសចរណ៍ជនជាតិអេស្ប៉ាញ​បាន​ធ្វើ​កា​រ​សុំទោសក្រោយពីបានប្រើឆ័ត្រយោងហោះលេងលើ​បរិវេណ​វត្តដ៏ល្បីនៅក្នុងប្រទេសនេះ។ លោក Victor Rodiguez បានត្រលប់ទៅវត្ត Phra That Lampang Luang នៅស្រុក Ko Kha កាលពីថ្ងៃសៅរ៍ ដើម្បី​សុំទោសពីទង្វើរខុស​ឆ្គង​របស់​​​ខ្លួនដែល​បាន​ធ្វើការកាលពីថ្ងៃសុក្រកន្លងទៅ។

គាត់បានសារភាពពីទង្វើរមិនសមរម្យរបស់ខ្លួន និងបានប្រាប់ថាមិនមានចេតនាក្នុងការប្រមាថ​កន្លែងជា​ទីគោរព​បូជាមួយនេះនោះទេ។ គួរបញ្ជាក់ឡើងវិញ​ដែលថា​កាលពីថ្ងៃសុក្រ លោក Victor Rodiguez បានធ្វើការហោះ​ហើរលេងដោយប្រើឆ័ត្រយោង(paramotor)នៅក្នុងបរិវេណវត្ត Phra That Lampang Luang គាត់ថែម​ទាំង​បាន​ហោះពី​លើ​វត្តទៀតផង។ អ្នកដែលបានឃើញហេតុការណ៍នេះបានស្រែក​ប្រាប់់គាត់អោយ​បញ្ឈប់​ការ​ហោះ​ហើរ បន្ទាប់ពីបានឃើញប្រតិកម្មមិនពេញចិត្តពីប្រជាជនថៃ គាត់ក៏ប្រញាប់ចុះចតហើយ​ចាកចេញ​ពីទីនោះ​ភ្លាម៕

No comments