មនុស្សយើងឥឡូវកាន់តែសាហាវ!ស៊ីឆ្អែតចង់ដោះដៃ នាងមិនព្រម រឹតក សម្លាប់ រួចយកបោះចោលនៅគំនរសំរាមលើ ភ្នំដោះក្រមុំ
មណ្ឌលគិរី ៖ បុរសម្នាក់បានរស់នៅស៊ីចុកជាមួយ សង្សាឆ្អែតឆ្អន់អស់ពេលមួយឆ្នាំមក ហើយចុង ក្រោយ ចង់ដោះដៃ បែកពីសង្សារប៉ុន្តែ នាងមិន ព្រម សម្រេចយកខ្សែរឹតក រួច ដឹកទៅចោលនៅគំនរសំរាម ប៉ុន្តែ ស្ត្រីជនជាតិព្នងម្នាក់បានរួច ផុតពីសេចក្តីស្លាប់ បន្ទាប់ពីត្រូវបុរសជាសង្សារប្រើខ្សែរកាបូបប្រវែងជាងកន្លះម៉ែត្ររឹតករ ដើម្បីផ្តាច់ជីវិតនោះ។
បើតាមនគរបាលថា ហេតុការប៉ុនប៉ងមនុស្ស ឃាតនេះកើតឡើងលើកំពូលភ្នំដោះក្រមុំ ស្ថិតក្នង ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោ រម្យ ខេត្តមណ្ឌលគិរីវេលាម៉ោប្រមាណ១និង៣០ នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៧ខែឧសភាឆ្នាំ២០១៨។
ប្រភពពីសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះក្រោយភ្ញាក់ពីសន្លប់លើគំនរសំរាមហើយនោះ បើដើរទាំងញញីរញញ័រសំដៅមកប៉ុស្តិសុខដុមដើម្បីប្តឹងនគរបាលឱ្យជួយអន្តរាគមន៍។
អធិការនគរបាលក្រុងសែនមនោរម្យលោកកាន់ ពេញ បានឱ្យដឹងថាក្រោមការចង្អុលបង្ហាញពី លោកស្នងការឡោ សុខា និងស្នងការរង ទទួល បន្ទុកព្រហ្មទណ្ឌលោកសូ សុវណ្ណកម្លាំងអធិការក្រុងនិងប៉ុស្តិបានចុះអនុវត្តន៍អង្កេតលើករណីនេះភ្លាមៗរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យផងដែរ។
លោកអធិការ ថា ឈ្មោះ ញ៉ារ៉ា ស្រីនាង អាយុ ២៣ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុងក្រុងសែនមនោរម្យ បានរៀបរាប់ថា ជនសង្ស័យ មាន ឈ្មោះ ឆុំ ដាវីត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដូង ឃុំតារ៉ុង ស្រុកព្រៃឈរខេត្តកំពង់ចាម មុខរបរជាងកែច្នៃគ្រឿងសង្ហារឹមនៅកោះញែក ស្នាក់នៅផ្ទះបងភូមិចំការតែ ជាសង្សា នឹងគ្នារយៈពេលជិត1ឆ្នាំហើយ។
នារីរងគ្រោះបន្តថានៅវេលាម៉ោង២០យប់ថ្ងៃទី០៦ឧសភា ជនសង្ស័យ បានខល មក នាងឲ្យមកជួបនៅក្បែរផ្ទះជនរងគ្រោះ ។ នៅពេលនោះ ជនសង្ស័យបានយកម៉ូតូ ដឹកជនរងគ្រោះទៅផ្លូវច្រកចូលភ្នំលោកយាយ ។ ពេលទៅដល់ភ្នំលោកយាយ លើភ្នំដោះក្រមុំជនសង្ស័យក៏ ទាមទារ សុំបែកពីខ្លួន(ជនរងគ្រោះ) តែនាង(ជន រងគ្រោះ) មិនព្រមហើយខ្វែងគំនិតគ្នា នាងបាន យំរហូតអស់កម្លាំង និងមានអាការៈឈឺពោះ ក៏ ដេកទៅនឹងដី តែម្តង។
នារីរងគ្រោះខាងលើបន្តថា លុះដល់ម៉ោង ១និង ៣០នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៧ឧសភា ជនសង្ស័យបានបបួលនាងមកផ្ទះវិញ តែនាង ថា ចាំខ្លួនបាត់ឈឺពោះសិន ។ បន្តិចក្រោយមកជនសង្ស័យជាសង្សារនះក៏បានយកខ្សែកាតាបពណ៌ខ្មៅប្រវែង៥៤សង់ទីម៉ែត្ររឹតក នាង ដោយផ្កាប់មុខទៅនឹងដី ក្រោយពីនាងសន្លប់បាត់ ជនសង្ស័យក៏បានដឹក យកទៅបោះចោលនៅ កន្លែងទីលានចាក់សំរាម ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
លោកអធិការក្រុងបញ្ជាក់ថានៅម៉ិងប្រមាណជា០៥ទាបភ្លឺថ្ងៃទី០៧ឧសភា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលជនរងគ្រោះបាន រៀបរាប់ខាងលើ។ ហើយ ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែកាតាបរឹតករ ជនរងគ្រោះ ពេលនាងសន្លប់និងបន្តដឹកទៅចោលនៅគំនរសំរាមប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងទៅតុលាការ តាមនីតិវិធី ៕


Post a Comment