ឡូយអស់ទាស់ ! មកប្រលងចម្រៀងជំនួសមិត្តភក្រ័ ស្រាប់តែជាប់ដោយមិនដឹងខ្លួនហើយនៅមានអ្វីពិសេសលើសពីនេះទៀត(មានវីដេអូ)
បេក្ខជនមួយរូបបានធ្វើអោយគណៈកម្មការ The Melody របស់ទូរទស្សន៍ បាយ័ន ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយទឹកដមសំនៀងរបស់លោក រហូតដល់ចុចបើកជញ្ជាំង ក្នុងកម្មវិធី ប៉ុន្តែក្រោយពេលដែលសម្ភាសន៍សាកសួរពីសមត្ថភាព ស្រាប់តែបេក្ខជនខាងលើនិយាយថា តាមពិតខ្លួនមកច្រៀងជំនួសមិត្តភក្រ័ ដែលមានបញ្ហារលាកបំពង់ក ច្រៀងមិនបានតែប៉ុននោះ ហើយក៏មិននឹកស្មានថាបានជាប់ ក្នុងជុំទីមួយនេះដែរ។
អ្វីដែលធ្វើអោយគណៈកម្មការ និងពិធីករ ចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ បេក្ខជនខាងលើ បានបង្ហាញស្នាដៃ Original Song និពន្ធថ្មីរបស់ខ្លួន យ៉ាងពិរោះរណ្តំ ដែលគេនឹកស្មានមិនដល់ថែមទៀតផង។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Post a Comment