Header Ads

ព្រោះហេតុតែចង់ស្អាត ខំប្រើផលិតផលឲ្យសាច់សរ តែសំណាងអាក្រក់ប្រើខុសបច្ចេកទេស ចុងក្រោយប្រែសប្បុរសជាព​ណ៌បៃតងគួរឲ្យខ្លាច


អង់គ្លេស៉ ការប្តូរពណ៌ស្បែកបានក្លាយទៅជានិន្នាការថ្មីមួយក្នុងការបន្ថែមសម្រស់របស់មនុស្សមួយចំនួនក្នុងពេលបច្ចុប្បន្ននេះ។ ការប្តូរពណ៌ស្បែកមានច្រើនវិធី ច្រើនរបៀប ទាំងបែបធម្មជាតិ និងការប្រើប្រាស់ផលិតផលសម្អាងផ្សេងៗ។ យ៉ាងណាក្តី ក្នុងករណីប្រើប្រាស់ផលិតផលគ្រឿងសម្អាងផ្សេងៗវាអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានផង ប្រសិនបើអ្នកជ្រើសរើសផលិតផលមិនបានត្រឹមត្រូវ។
តួយ៉ាងស្រ្តីម្នាក់បានប្រែទៅជាមានសប្បុរសបៃតងចាស់ បន្ទាប់ពីនាងប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកមានពណ៌ដាំដែង ដែលជាផលិយផលក្លែងក្លាយ។ ស្រ្តីរូបនេះមានឈ្មោះថា Danni អាយុ២០ឆ្នាំ រស់នៅក្នុងរដ្ឋ Nottingham ប្រទេសអង់គ្លេស។ នាងបានប្រាប់ថា ព្រោះតែចង់បានសប្បុរសដាំដែង នាងបានទៅទិញផលិតប្តូរពណ៌ស្បែកដែលគេលក់ក្នុងតម្លៃត្រឹមតែ ៥,៤០ ដុល្លារ តែក្រោយពេល​​ប្រើរួចនាងបែជាមានស្បែកពណ៌បៃតងចាស់ទៅវិញ ពេលនេះនាងមិនហ៊ានចេញទៅណាទេ គឺសំងំនៅក្នុងបន្ទប់រហូតព្រោះខ្មាស់គេខ្លាំងពេក៕




No comments