Header Ads

ចិញ្ចឹម​កូន​បែប​នេះ ទើប​នាង​ឆ្លាត​អស្ចារ្យ​យ៉ាង​នេះ ......ស៊ែរចែកគ្នាដឹងផង




បន្ទាប់​ពី​ល្បី​រឿង​ក្មេង​ស្រី​អាយុ ៥ឆ្នាំ​ តែ​មាន​ទេព្យកោសល្យ​ពិសេស រហូត​ក្រសួង​ចេញ​លិខិត​អនុញ្ញាតិ​ឲ្យ​ចូលរៀន​ថ្នាក់​ទៅ ៤ ជាមួយ​សិស្ស​អាយុ ១០ ឆ្នាំ ម្តាយ​របស់​នាង​បាន​បង្ហាញ​ពី​របៀប​ខ្លះ​ដែល​ធ្លាប់​ចិញ្ចឹម​នាង​កន្លង​មក​រហូត​ឆ្លាត​យ៉ាង​នេះ។
ឳពុក​​​ក្មេង​ស្រី ប៊ី ចាន់​លក្ស្មី ឈ្មោះ ប៊ី ទិ​ត្យ​សា​វង្ស​ជា​គ្រូបង្រៀន និង​ម្តាយ ទៀក ស្រី​លក្ខ ជា​គ្រូពេទ្យ មានជីវភាព​ធូរធារ​ល្មម។ ពួកគេ​បាន​បាន​បញ្ជាក់​ថា បើ​និយាយ​តាំង​ពី​នាង​ចាប់កំណើត​ក្នុង​ផ្ទៃ​គឺ​​លោក ទិ​ត្យ​សា​វង្ស ជា​ឳពុក​តែង​តែ​ធ្វើ​ការងារ​សម្រេច​គ្រប់យ៉ាង គ្មាន​ឧបសគ្គ​អ្វី​ឡើយ ហើយ​ក្រោយ​ពេល​នាំង​កើត​ចេញ​ពី​ពោះ​ម្តាយឃើញ​ពន្លឺ​ព្រះអាទិត្យ​​រហូត​អាយុ ៣​ ឆ្នាំ ម្តាយ​នា​ង​តែង​តែ​ផ្តោត​សំខាន់​លើ​ការ​អាន​សៀវភៅ​ដល់​ក្មេងស្រី​រូប​នេះ រហូត​នាង​អាន​សៀវភៅ​មនុស្ស​ធំ​បាន​ដោយ​មិន​រដិប​រដុប​ត្រង់​ណា​ឡើយ។




ក្រោយ​មក​ទៀត​អ្នក​ទាំង​ពីរ​បាន​យក​កូន​ចូល​សាលា​រៀន​​សាលា​ឯកជន​បន្ថែម​លើ​មុខជំនាញ​កុំព្យូទ័រ​និង​អក្សរសាស្រ្ត​អង់គ្លេស រហូត​អាន​សៀវភៅ​ភាសា​អង់គ្លេស​ហូរ​ដូច​ទឹក​ថែម​ទៀត ធ្វើ​ឲ្យ​គ្រូ​របស់​នាង​ម្នាក់ៗ​សឹង​តែ​ចំហមាត់​មិន​ជឿ​ថា​ក្មេង​ស្រី​អាយុ​ប៉ុណ្ណេះ​តែ​អាច​ធ្វើ​រឿង​ដែល​មនុស្ស​ធំ​ខ្លះ​ធ្វើ​មិន​បាន។



ព្រោះ​តែ​ដើម្បី​បញ្ជាក់​ថា​ក្មេង​ស្រី​រូប​នេះ​ពិត​ជា​មានសមត្ថភាព​ពិសេស​មែន​នោះ នាយកសាលា​រដ្ឋ​ដែល​នាង​រៀន​បាន​ធ្វើ​តេស្ត​នាង​ច្រើន​លើក​ច្រើនសារ​រហូត​ ដល់​លោក​ទទួល​ស្កាល់​ថា​នាង​ពិត​ជា​មាន​ខួរក្បាល​ពិសេស​លើ​សក្មេង​ដទៃ​ពិតមែន ក៏​ក្រោយ​មក​ធ្វើ​លិខិត​ស្នើរ​ទៅ​ក្រសួង​ ដើម្បីសុំ​ឲ្យ​នាង​បាន​ចូលរៀន​ថ្នាក់​ទី ៤ តែម្តង៕

No comments