Header Ads

ជីវិតឌីជេក្ដិបរីកដូចត្រូវទឹកសន្សើម ពេលដៃគូចាស់ ខេមរៈ សិរីមន្ត ស្រាប់តែបង្ហាញវត្តមាន ខណៈលោកកំពុងដុនដាប

ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ឌីជេក្ដិប កំពុងបាក់ទឹកចិត្តជាខ្លាំងជាមួយអាជីពសិល្បៈដែលខ្លួនបានប្រឡូក អស់ពេលជាង៩ឆ្នាំមកនេះ បន្ទាប់ពីឪពុកជាទីស្រលាញ់បានទទួលមរណភាព។
រឿងនេះបានក្លាយជាកង្វល់យ៉ាងធំសម្រាប់ ប្រិយមិត្តអ្នកគាំទ្រ ព្រោះបារម្ភខ្លាចលោក លែងដើរលើវិថីមួយនេះ។
តួយ៉ាងមុននេះបន្តិច ស្រាប់តែម្ចាស់បទ «បើកលុយ» រូបនេះបានបង្ហោះសារមួយធ្វើឲ្យទស្សនិកជនមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយលោកបានរៀបរាប់ពីអារម្មណ៍រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក ព្រោះតែមិននឹកស្មានថាកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានផ្ដល់ឱកាសឲ្យខ្លួនតែងនិពន្ធចម្រៀងជូនលោកជាថ្មីបែបនេះសោះ។
ក្នុងនោះលោកបានសរសេរថា៖អរុណសួស្ដីស្នាមញញឹមថ្មីលើសពីក្ដីស្រម៉ៃ❤️បងមន្ត!ហេតុអ្វីបងបង្ហាញខ្លួនពេលនេះចឹង? តើបងអត់ខ្លាចខូចខាតកិត្តិយសដោយសារប្អូនទេអី? បានជាហ៊ានមកលើកទឹកចិត្តប្អូនដល់ថ្នាក់នេះ 😭បងដឹងទេថាវត្តមានរបស់បងបានធ្វើឲ្យក្ដីស្រម៉ៃរបស់លោកប៉ាប្អូនបានសម្រេចហើយ ។មិនគួរណាបុគ្គលដែលផ្ដល់តំលៃនិងកិត្តិយសដល់ស្នាដៃនិពន្ធរបស់ប្អូនមុនគេបង្អស់គឺជាបងអុីចឹងសោះ (ពិតជាមិនខុសពីការរំពឹងទុករបស់ប្អូនមែន)៕❤️អុីចឹង!តើអោយខ្ញុំគេចទៅងាប់នៅណាកើត (បើទេវតាឱកាសបានបង្ហាញវត្តមានហើយហ្នឹង) ។😂ដូច្នេះ!ដល់វគ្គចម្រៀង២៣០បទ កំណត់កម្មសិទ្ធិបញ្ញាលើថ្នាលស្នាដៃរបស់អ្នកនិពន្ធខ្មែរ (#ដែលប្អូនតស៊ូ៩ឆ្នាំឡើងចង់ឆ្គួតមែនទែនម្ដងៗហើយ)៕😂
នេះជារឿងមួយដែលគួរឲ្យត្រេកអរខ្លាំងណាស់ សម្រាប់មិត្តអ្នកគាំទ្រ នៅពេលដឹងថា ឌីជេក្ដិប បានវិលត្រលប់មកបង្ហាញស្នាដៃជាថ្មីម្ដងទៀត ជាមួយលោក សិរីមន្ត បែបនេះ ។
គួររម្លឹកដែរថា ឌីជេក្ដិប និងលោក សិរីមន្ត ធ្លាប់ចាប់ដៃគ្នានិពន្ធនិងច្រៀងរួមគ្នាជាច្រើនបទកាលពីពេលអ្នកទាំង២ នៅផលិតកម្មសាន់ដេ ដែលរូមមានដូចជាបទ៖ «បើកលុយ» «សុំទោស» «ចង់ទៅណា?» ជាដើម៕
ប្រភព៖ ចាន់ សំណាង





No comments